ព័ត៌មានបច្ចេកវិទ្យា

Huawei ក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់ទី១នៅចិន ខណៈ Samsung រកកៅអីអង្គុយស្ទើរតែគ្មាន

ចិន៖ នៅឆ្នាំនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនក្នុងស្រុកដូចជា Huawei, OPPO និង VIVO បានក្ដោបក្ដាប់ទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិន និងបានរុញច្រានក្រុមហ៊ុនបរទេសឲ្យធ្លាក់នៅលេខរៀងបាតតារាង។

យោងតាមការចេញផ្សាយរបស់ស្ថាប័នវិភាគទិន្នន័យអន្តរជាតិ IDC បានឲ្យដឹងថា ក្រុមហ៊ុន Huawei ក្ដោបចំណែកទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិនបាន ១៩.១ភាគរយ ខណៈដែល OPPO ក្ដោបបាន ១៨.០ភាគរយ។ ចំណែកលេខរៀងទី៣ និងទី៤ បានទៅលើក្រុមហ៊ុន VIVO និង Xiaomi ដែលក្ដោបបានចំណែកទីផ្សារ ១៤.៧ភាគរយ និង ១០.៥ភាគរយ។

ជាសំណាងល្អដែរសម្រាប់ Apple ដែលអាចរក្សាបានតំណែងលេខ ៥ ខណៈដែល Samsung រកកៅអីអង្គុយស្ទើរតែមិនមាន។

គួរបញ្ជាក់ផងដែរថា មូលហេតុដែលជំរុញឲ្យក្រុមហ៊ុនផលិតស្មាតហ្វូននៅក្នុងស្រុកចិន ដណ្ដើមបានទីផ្សារស្មាតហ្វូនច្រើនជាងក្រុមហ៊ុនបរទេសនោះ គឺដោយសារតែស្មាតហ្វូនរបស់ក្រុមហ៊ុនក្នុងស្រុកមានតម្លៃទាប ប៉ុន្តែមានគុណភាពល្អប្រហាក់ប្រហែលនឹងក្រុមហ៊ុនបរទេសដែលមានតម្លៃថ្លៃ៕

Huawei first in china1Huawei first in china

មតិយោបល់