ភ្នំពេញៈ ក្រោយផ្ទុះរឿងអាស្រូវ ស្នេហា តារាសម្តែង និងជាពិធីការិនី បានបង្ហាញមុខ ទៅសួរសុខទុក្ខ តារាសម្តែង សាវិន ហ្វីលីព ដល់គេហដ្ឋានក្បែរសាលាវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ។
ថ្មីៗនេះ លោក សាវិន ហ្វីលីព មានបញ្ហាគាំងបេះដូង ក្នុងក្លឹបហាត់ប្រាណ មួយកន្លែង ត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យកាល់ម៉ែត ហើយបច្ចុប្បន្នបានវិលមកកាន់លំនៅដ្ឋានវិញហើយ ដោយសុខភាព វិលមករកភាពប្រក្រតី វិញ ៨០ ភាគរយហើយ ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ ក៏មានតារាជាច្រើន បានបង្ហាញវត្តមាន មកសួរសុខទុក្ខ ក្នុងនោះ មាន លោក សោភ័ណ្ឌ ឡារី អ្នកនាង ស្វែង សុជាតា ឌី សូនីតា និង ហេង ដារី យ៉ែម ស្រីពេជ្រ ចាងហ្វាងផលិតកម្ម ខ្មែរមេគង្គ Mr Milan Lov លោក លោក ឆយ អ្នកផលិតកម្មវិធី ការណាត់ជួបដ៍អស្ចារ្យ របស់ PNN TV ហើយអ្វីដែលគេចាប់អារម្មណ៍ បំផុតគឺ សូ អែនណា ។
លោក សាវិន ហ្វីលីព បានប្រាប់ Post News ឲ្យដឹងថា លោកពិតជាអរគុណដល់ ប្អូនស្រី សូរ អែនណា ហើយលោកមិនខ្វល់រឿងផ្ទាល់ខ្លួន របស់ពួកគាត់ តែអ្វីដែលគួរឲ្យសរសើរបំផុត ចំពោះ នាងគឺ នាងធ្លាប់បានបរិច្ចាគ ថវិកាផ្ទាល់ខ្លួន ទិញសំភារះសិក្សានិងធ្វើអណ្ដូងទឹកស្អាត ជួយដល់គ្រួសារកុមារក្រីក្រតាមសហគមន៍នានាតាមរយះមូលនិធិកុមារសាវិនកម្ពុជាកន្លងមក ។
ពាក់ព័ន្ធនឹងព័ត៌មានរឿងអាស្រូវស្នេហានោះ កញ្ញា សូរ អែនណា បានបញ្ជាក់ថា នាងសូមពេលមិនទាន់បកស្រាយនោះទេ ដោយនាងចង់សម្រាក មួយរយៈពេលសិន ៕
មតិយោបល់