ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៊ុត សីហា គ្រោងធ្វើសន្និសីទរឿងពាក់ព័ន្ធគ្រឿងញៀន

ជាមួយនឹងការសារភាពថា លោកប៊ុត សីហា ពិតជាត្រូវបានប៉ូលិសខណ្ឌដង្កោចាប់ខ្លួនកាលពីយប់ថ្ងៃទី ២១ កុម្ភៈ ពាក់ព័ន្ធនឹងគ្រឿងញៀន អ្នកនាង ឃុត ស្រីនាង បានអះអាងថា ស្វាមីរបស់ខ្លួនគ្រោងនឹងធ្វើសន្និសីទបន្សាបព័ត៌មាននោះ ដោយសារតែស្វាមីរបស់អ្នកនាង ដ្បិតថាបានចាប់ខ្លួនអ៊ីចឹងមែន ប៉ុន្តែត្រូវបានដោះលែងវិញ នៅយប់ដដែល ដោយសារតែជារឿងយល់ច្រលំ។ អ្នកនាងបញ្ជាក់ថា ក្នុងជំហានដំបូង លោកប៊ុត សីហា នឹងLive វិដេអូ ប្រកាសជាសាធារណៈក្រោយពីងើបពីសម្រាក ហើយប្រសិនបើការប្រកាស ដែលបានធ្វើឡើងនោះ នៅតែមិនអាចបន្សាបរឿងរ៉ាវឲ្យស្ងប់ស្ងាត់បាន គឺស្វាមីរបស់អ្នកនាង នឹងធ្វើសន្និសីទឲ្យបានឆាប់។

អ្នកនាង ឃុន ស្រីនាង ដែលជាភរិយារបស់លោក ប៊ុត សីហា បានអះអាងថា កាលពីវេលាម៉ោង៥ និង៣០នាទី ថ្ងៃទី២១ កុម្ភៈ សមត្ថកិច្ចមួយក្រុម ពិតជាបានស្ទាក់ចាប់លោកប៊ុត សីហា នៅម្ដុំសាលាបឋមសិក្សាពងទឹក ក្នុងខណ្ឌដង្កោ ក្នុងពេលដែលលោកធ្វើដំណើរ ទៅផ្ទះប្រាកដមែន តែលោកត្រូវបានឃាត់ខ្លួន នៅក្នុងទីនោះតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក៏ត្រូវដោះលែង បន្ទាប់ពីរកឃើញថា នោះជារឿងយល់ច្រលំ។ អ្នកនាងថា លោកប៊ុត សីហា អត់មានរត់ពន្ធគ្រឿងញៀន ដូចការចោទប្រកាន់នោះទេ ហើយលោកក៏អត់មានញៀនគ្រឿងញៀន ដូចការសង្ស័យដែរ ប៉ុន្តែបណ្ដាលមកពីលោកធ្លាប់មានមិត្តភ័ក្រ្តមិនល្អ និងដោយសារតែលោកធ្វើការ ជាមួយមេម្នាក់ ដែលគេសង្ស័យថា ជាអ្នកពាក់ព័ន្ធគ្រឿងញៀន ទើបឈានដល់ការស្ទាក់ចាប់។

អ្នកនាងថាស្វាមី ត្រូវបានដោះលែងអោយត្រលប់មកផ្ទះវិញទាំងយប់ ហើយបណ្ដាលមកពីបណ្ដាញព័ត៌មានផ្សព្វផ្សាយព័ត៌មានលឿនពេក ទើបធ្វើឲ្យស្វាមីរបស់អ្នកនាង រងការអាម៉ាស់ពេញបន្ទុក ដែលអ្នកនាងបញ្ជាក់ថា នឹងគ្រោងចេញបំភ្លឺ តាមរយៈការ Live Video លើហ្វេសប៊ុក ហើយក៏នឹងធ្វើសន្និសីទក្នុងពេលខាងមុខ។ អ្នកនាងថារៀបការជាមួយលោក ប៊ុត សីហា ប្រមាណ៤ឆ្នាំ រហូតដល់មានកូនស្រីម្នាក់ អ្នកនាងមិនដែលដឹងរឿងស្វាមីញៀនថ្នាំ ឬជួញដូរគ្រឿងញៀននោះទេ ដោយអ្នកនាងថា ព័ត៌មានដែលធ្លាប់លេចឮ គឺជាការយល់ច្រលំប៉ុណ្ណោះ។

អ្នកនាង ឃុន ស្រីនាង ជាភរិយា របស់លោកប៊ុត សីហា បន្តថា មកទល់ម៉ោងនេះ ស្វាមីរបស់អ្នកនាងនៅតែភ័យ នៅតែខ្មាស់ និងមិនទាន់មានអារម្មណ៍ល្ អក្នុងការបកស្រាយនៅឡើយទេ ប៉ុន្តែលោកនឹងចេញមុខបំភ្លឺដើម្បីលាងជម្រះលើករណីនេះ ក្នុងពេលឆាប់ៗ ដើម្បីកុំឲ្យខូចឈ្មោះ៕

មតិយោបល់