ភ្នំពេញៈ គោលគំនិត របស់ តារាចម្រៀង ណារិន នៅផលិតកម្មថោន មិនខុសពីតារាចម្រៀងផលិតកម្មផ្សេងៗនោះទេ ដោយនឹងត្រៀមខ្លួន ច្រៀងបទនិពន្ធថ្មី ស្នាដៃកូនខ្មែរ ដើម្បីជាចំណែកលើកស្ទួយសិល្បៈខ្មែរ ។
ណារិន ត្រូវបានទស្សនិកជនស្គាល់ខ្លួន តាមរយៈបទ «ក្រៅពីយំ ខ្ញុំអាចធ្វើអ្វី» ដែលនិពន្ធទំនុកច្រៀងដោយ លោក យឹម តាស្រង់ ប៉ុន្តែក្រោយល្បីមួយចម្អិនកំពឹសនេះ តារាចម្រៀងខាងលើ មិនបានបង្ហាញអ្វីជាចំណុចពិសេស ឲ្យធំដុំនោះទេ ។
នៅពេលដែលជួប អ្នកយកព័ត៌មាន Post News ក្នុងកម្មវិធីសម្ពោធភោជនីយដ្ឋាន តារាចម្រៀង សាន ផានិត ម្ចាស់បទ «ក្រៅពីយំ ខ្ញុំអាចធ្វើអ្វី» បានថ្លែងឲ្យដឹងថា ការបាត់ខ្លួនមួយរយៈមិនបង្ហាញវត្តមាននេះ ដោយសារតែខ្លួន ត្រៀមចេញបទថ្មីស្នាដៃកូនខ្មែរ ។
លោក ណារិន ថា«ខ្ញុំកំពុងត្រៀមចេញបទថ្មីនិពន្ធដោយកូនខ្មែរ ក្នុងពេលខាងមុខនេះ នៅក្នុងផលិតកម្មថោន » ។
ក្នុងនោះដែរ ណារិន ក៏បានប្រកាសជំហរថា លោកនឹងសម្រេចបំណងនៅថ្ងៃណាមួយ ដោយចូលប្រឡូក ក្នុងវិស័យភាពយន្ត ក្រៅពីចម្រៀង ដែលជាក្តីប្រាថ្នា តាំងពីតូចមកម្លេះ ៕
ទស្សនាបទ «ក្រៅពីយំ ខ្ញុំអាចធ្វើអ្វី» ដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=8AUcayFc1AM
មតិយោបល់