ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រុមហ៊ុនអាកាសចរណ៍ស្រីលង្កាផ្អាកដំណើរការ ព្រោះអ្នកបើកយន្តហោះស្រវឹងស្រា

ស្រីលង្កាៈ ក្រុមហ៊ុនអាកាសចរណ៍បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនដឹកអ្នកដំណើររបស់ស្រីលង្កា ត្រូវផ្អាក ព្រោះប្រធានក្រុមបើកយន្តហោះម្នាក់ បានធ្លាក់ក្នុងការធ្វើតេស្តពិនិត្យជាតិអាកុល មុនពេលចាប់ផ្តើមធ្វើប្រតិបត្តិការយន្តហោះផ្ទុកអ្នកដំណើរ ២៧៤នាក់ ពីអាកាសយានដ្ឋាន Frankfurt ទៅទីក្រុង Columbo ប្រទេសស្រីលង្កា។

សារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦បានឲ្យដឹងថា ក្រុហ៊ុនបានលើកឡើងនៅក្នុងសេចក្តីថ្លែងការថា ផ្អែកតាមលទ្ធផលទទួលបានពីការធ្វើតេស ក្រុមហ៊ុនអាកាសចរណ៍ ស្រីលង្កាបានចាត់វិធានការភ្លាមៗដើម្បីផ្អាក់ដំណើរការជើងហោះហើរពីទីក្រុង Frankfurt ទីទីក្រុង Columbo ដោយសារប្រធានក្រុមមានផ្ទុកជាតិអាកុល ។

ប្រភពពីក្រុមហ៊ុន បាននិយាយដោយមិនបានប្រាប់ឈ្មោះថា ជើងហោះហើរ UL554 ត្រូវបានពន្យាពេលធ្វើដំណើរនៅអាកាសយនដ្ឋាន Frankfurt ជាង១៥ម៉ោងកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលបុគ្គលិកខំស្រវេស្រវ៉ាស្វែងរកប្រធានក្រុមម្នាក់ទៀតមកជំនួស៕

sri lanka pilot

មតិយោបល់