-

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យស្លាប់និងរបួស២នាក់នៅស្រុកសូទ្រនិគម

សៀមរាប: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៨និង៤០នាទីនៅចន្លោះគីឡូម៉ែត្រលេខ៥-៦លើផ្លូវលេខ៦៤ ភូមិស្វាយជ្រុំ ឃុំសំរោងស្រុកសូទ្រនិគម ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបណ្តាលឲ្យមនុស្សស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។

ម៉ូតូទី១ម៉ាកHONDAZOOMERពណ៌សគ្មានស្លាកលេខបើកបរដោយឈ្មោះ ដួងងរតន: ភេទប្រុសអាយុ២៩ឆ្នាំមានទីលំនៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគមខេត្តសៀមរាប បើកបរទិសដៅពីត្បូងទៅទៅជើងបានទៅបុកម៉ូតូម៉ាក់HONDACLICKពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប1AB-1016បើកបរដោយនិងឈ្មោះសហៅភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិស្វាយជ្រុំឃុំសំរោងស្រុកសូទ្រនិគមខេត្តសៀមរាបបើកបរទិសដៅពីជើងបត់ឆ្វេងទៅកើតខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យអ្នកបើកបរម៉ូតូម៉ាកHONDACLICKស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យស្រុកនិងអ្នកបើកបរម៉ូតូម៉ាកHONDAZOOMERរងរបួសធ្ងន់ព្រមទាំងខូចខាតម៉ូតូចំនួន០២គ្រឿង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះវាស់វែងបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុក។ចំណែកវត្ថុតាងម៉ូតូទាំង០២គ្រឿងត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋានស្រុកបណ្តោះអាសន្នដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕

 

មតិយោបល់