ព័ត៌មានជាតិ

រថយន្តដឹកស្រាបៀរមួយគ្រឿងធ្លាក់ពីលើស្ពានព្រែកក្តាមបណ្តាលតៃកុងស្លាប់ភ្លាមៗ

កណ្តាល: (ព័ត៌មានបឋម) មានករណីរថយន្តដឹកស្រាបៀរមួយគ្រឿងធ្លាក់ពីលើស្ពានព្រែកក្តាមបណ្តាលឲ្យតាកុងស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៤០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃ៦ ខែមេសា ឆ្នាំ២០២២ ទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិទួលងេាក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្កាល។
មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។
ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕

 

មតិយោបល់