កូរ៉េ៖ តារាសម្តែងកូរ៉េខាងត្បូង លោក Uhm Tae-woong កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ច លើបញ្ហារំលោភបំពានលើផ្លូវភេទ ។
គេហទំព័រ koreatimes ចុះផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នេះឲ្យដឹងថា នៅថ្ងៃអង្គារ នេះថា មានស្ត្រីវ័យ ៣០ឆ្នាំម្នាក់ ជាអ្នកម៉ាស្សា បានដាក់ពាក្យប្តឹងទៅកាន់សមត្ថកិច្ចថា តារាសម្តែង Uhm Tae-woong ថាបានរំលោភបំពានផ្លូវភេទ ក្នុងហាងម៉ាស្យាមួយកន្លែង នៅទីក្រុង Seongnam នៅសេអ៊ូល តាំងពីខែ មករា មកម្លេះ ។
ស្ថានីយ៍ប៉ូលិស នៅ Bundang-gu បាននឹងកំពុងស៊ើបអង្កេតទៅលើ បណ្តឹង ពាក់ព័ន្ធ រំលោភ បំពានផ្លូវភេទ ហើយព័ត៌មានលម្អិត លើដំណឹងនេះ ខាងក្រុមប៉ូលិស ស៊ើបអង្កេត ខាងលើ មិនអាចបង្ហាញបានទេ ព្រោះអ្វីៗ ត្រូវធ្វើតាមនិតិវិធី។
ពាក់ព័ន្ធករីណីនេះ តំណាងតារា Actor Uhm Tae-woong មិនសូមធ្វើសេចក្តី អធិប្បាយណា មួយ លើចំណុចនេះឡើយ។
តារាសម្តែង Uhm Tae-woong កើតនៅឆ្នាំ១៩៧៤ បានប្រឡូកក្នុងវិថីសិល្បៈ ដំបូង នៅឆ្នាំ ១៩៩៨ ដោយទទួលបានកេរ្តិ៍ ឈ្មោះ ល្បីល្បាញ តាមរយៈខ្សែភាពយន្ត Cyrano Agency (2010), Architecture 101 (2012) និង Man from the Equator (2012) ៕
មតិយោបល់