ព័ត៌មានកីឡា

Idol របស់ Griezmann គឺ David Beckham របស់ក្លឹប Man Utd

មូលហេតុពិត Antoine Griezmann ពាក់អាវលេខ៧ គឺដោយសារតែរូបគេមាន Idol ក្នុងចិត្តតាំងពីតួចជាអតីតកីឡាករលេងនៅក្លឹប Manchester United ដែលពាក់អាវលេខ៧ដែរ ឈ្មោះថា David Beckham ។

សម្ដីរបស់ Griezmann នេះបានធ្វើឱ្យអ្នកគាំទ្ររបស់ក្រុមបិសាចក្រហមសប្បាយចិត្តមិនតិចនោះទេ ដោយសារតែខ្សែប្រយុទ្ធរូបនេះមាន Beckham ជានិមិត្តរូប ហើយរូបគេមានក្ដីប្រាថ្នាចង់ទៅលេងនៅអង់គ្លេសនៅថ្ងៃណាមួយផងនោះ។ កិច្ចសម្ភាសន៍ជាមួយ the Guardian កីឡាករលេងនៅក្លឹប Atletico Madrid រូបនេះបាននិយាយដូច្នេះថា៖ “ខ្ញុំចូលចិត្តគាត់ (Beckham) គាត់ជា Idol របស់ខ្ញុំ។ នេះជាហេតុផលមួយដែលធ្វើឱ្យខ្ញុំពាក់អាវលេខ៧”។

GRIEZMANN-SCORE

ខ្សែប្រយុទ្ធដែលជួយឱ្យបារាំងឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៅព្រឹត្តិការណ៍ Euro 2016 នេះ ត្រូវបានគេចាត់ថ្នាក់ថាជាកីឡាករកំពូលម្នាក់ទៅហើយ ដោយរូបគេមានទាំងបច្ចេកទេសស៊ុតបញ្ចូលទី និងទម្រង់លេងចុះការពារខាងក្រោមល្អផងនោះ។ ក្នុងរដូវកាលនេះ មានក្លឹបជាច្រើនចង់បានរូបគេ ប៉ុន្តែGriezmann បានបញ្ជាក់ថាមិនទាន់ចង់ចេញពីអេស្ប៉ាញទេ ដោយអាចនឹង១ឆ្នាំឬ២ឆ្នាំទៀតទើបចាកចេញ៕

មតិយោបល់