ព័ត៌មានសិល្បៈ និងកម្សាន្ត

ឌីជេ ខេក ប្រកាសច្រៀងហីបហប់ បទនិពន្ធថ្មីរបស់ខ្មែរ ជាមួយគ្រប់ជាតិសាសន៍

ភ្នំពេញៈ អាច​និយាយថា ជាគោលជំហរ​មួយ ដ៏ល្អ ដែលមាន​ឌីជេ ក្នុង​ស្រុកខ្មែរ ប្រកាស​ជំហរច្រៀង​ហីបហប់ របស់ខ្មែរ ដែលជាបទនិពន្ធថ្មី ដើម្បី​ឲ្យ​ឆាកអន្តរជាតិ ស្គាល់ខ្មែរ កាន់តែច្បាស់ ហើយកាន់តែពិសេសនោះ គឺ​គ្រប់ជាតិសាសន៍ អាច​រ៉េប ជាមួយខ្មែរ​។​
ប្រកាស​យ៉ាង​ដូច្នោះ គឺផ្តើមចេញពី តារាចម្រៀងរ៉េប ឌីជេ ខេក (Deejay Cake) ដោយចង់​ឲ្យ​ខ្មែរ ល្បីល្បាញ លើឆាក​អន្តរជាតិ ឲ្យគេដឹងថា ខ្មែរមិនអន់នោះទេ គឺមាន​អ្វីៗ ថ្មីជារបស់ខ្លួន ។​
ក្នុងបទសម្ភាស​ន៍ ជាមួយ Post News នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ​២០១៦ នេះ ឌីជេ ខេក ឲ្យដឹងថា គោលបំណងដែលលោក បង្កើតបទថ្មី ដែលបច្ចុប្បន្នគេហៅថា Original Song ដោយចាប់ផ្តើមដំបូង មាន​ច្រៀងជាមួយ នឹង​ជនជាតិបារាំង និ​ងអង់គ្លេស ។​ នេះបើតាមសម្តីឌីជេ ខេក បានប្រាប់ Post News នៅរសៀលថ្ងៃទី​២៤​ ខែសីហា ។​

ឌីជេ ខេក ថា​«បច្ចុប្បន្ននេះ ខ្ញុំ​រ៉េប ខ្មែរជាមួយ បារាំង ខ្មែរជាមួយ អាម៉េរិក (ឡូ​អេនជើឡេស កាលីហ្វ័រញ៉ា​) ហើយទៅថ្ងៃ​អនាគត់ទៅ ខ្ញុំ​នឹង រកដៃគូច្រៀង ឲ្យបានកាន់តែច្រើន ខ្មែរ​កូរ៉េ ខ្មែរជប៉ុន ខ្មែរចិន ហើយ គ្រប់ជាតិសាសន៍ ទាំង​អស់​អាចច្រៀង​ជាមួយខ្មែរបាន​ »៕​

ទស្សនា​បទ Hip Hop Free Style – DJ.Cake ៖
https://www.youtube.com/watch?v=ruYCN_USFC0&feature=youtu.be
https://www.youtube.com/watch?v=32AhB9kwsQY&feature=youtu.be

Dj Cake (1)Dj Cake (2)Dj Cake (6)Dj Cake (5)Dj Cake (4)Dj Cake (3)

មតិយោបល់