ព័ត៌មានសិល្បៈ និងកម្សាន្ត

សាសា រិះគន់ម្ចាស់ហាង រតនៈរចនាម៉ូត វាយអ្នករត់កង់បីបាក់ដៃ

ភ្នំពេញៈ ហេតុការណ៍ ដ៏កក្រើក ពេញបណ្តាញសង្គមហ្វេសប៊ុក ខណៈដែល​ម្ចាស់ហាង រតនៈរចនាម៉ូត បានប្រើហិង្សា ធ្វើឲ្យ អ្នករត់កង់បី ម្នាក់​បាក់ដៃ និង​ធ្វើឲ្យ អតីតពិធីការិនីស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន កញ្ញា ឯក សុជាតា ហៅ សាសា ចេញមុខរិះគន់​ លើបញ្ហានេះ​។​

សាសា

កញ្ញា ឯក សុជាតា ហៅ សាសា បានសរសេរ​រិះគន់នៅលើហ្វេសប៊ុក នៅព្រឹកថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៦ ឲ្យដឹងថា បើមិ​ន​ចេះ​ធ្វើ​បុ​ណ្យ​ទេ​ ​កុំ​សា​ង​បា​ប​ ​ប្រ​យ​ត្ន័​ន​រ​​ក​ស៊ី​ក្បាល​ទៅ​​ អា​ណិ​ត​​ណា​ស់​លោ​ក​ពូ​ ​ត​ស៊ូដើ​ម្បី​តែ​ក្រ​ពះ​​និ​ង​ក្រុ​​ម​​​​​គ្រួ​សា​រ
​ឪ​ពុ​កខ្ញុំ​​ ឪពុកគេលោកអើយ សង្វែកណាស់! ។​

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២៣ ខែសីហាកន្លងទៅ ស្ថិតនៅតាមផ្លូវលេខ២៧១ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បុរសវ័យចំណាស់ម្នាក់ ជាអ្នករត់ម៉ូតូកង់បី ត្រូវបានម្ចាស់ហាងយីហោ «រតនៈ រចនាម៉ូត» វាយរហូតដល់បាក់ដៃឆ្វេង ដោយគ្រាន់តែឈប់ម៉ូតូកង់បីមុខផ្ទះ ដើម្បីរងចាំចាំឌុបម៉ូយបន្ដិចសោះ៕

អ្នករត់កង់បី (1)អ្នករត់កង់បី (2)អ្នករត់កង់បី (3)អ្នករត់កង់បី (4)

មតិយោបល់