ព័ត៌មានសុខភាព

សញ្ញាព្រមាននៃកង្វះវីតាមីន B12 ក្នុងរាងកាយ ដែលអ្នកពុំគួរមើលរំលង

វីតាមីន B12 គឺជាសារធាតុដ៏សំខាន់បំផុត ដែលរាងកាយមិនអាចខ្វះបាន ព្រោះវាជាផ្នែកមួយនៃការបង្កើតហ្សែនក្នុងកោសិកា និងការពារសរីរាង្គមិនឲ្យខ្វះគ្រាប់ឈាម។
ប៉ុន្តែប្រសិនបើរាងកាយកង្វះវីតាមីន B12 វិញនោះ អ្នកនឹងមានបញ្ហា ខូចសរសៃប្រសាទ, ជំងឺបេះដូង, ខ្វះថាមពល និងឆ្អឹងប្រែជាទន់ខ្សោយ។

ដូច្នេះ ដម្បីការពារកុំឲ្យមានបញ្ហាទាំងនេះកើតឡើងចំពោះរាង្គកាយ អ្នកគួរតែស្វែងយល់ពីរោគសញ្ញាមួយចំនួនដូចខាងក្រោម៖

រោគសញ្ញានៃកង្វះវីតាមីន B12 រួមមាន៖
– មានអារម្មណ៍ចម្លែក, ស្ពឹក
– ភាពស្លេកស្លាំង
– ហើម, រលាកអណ្តោត
– អស់កម្លាំង

ប្រសិនបើអ្នកសម្គាល់ឃើញមានរោគសញ្ញាទាំងនេះ គួរពិគ្រោះជាមួយនឹងគ្រូពេទ្យ និងពិនិត្យមើលកម្រិតវីតាមីន B12 របស់អ្នក ព្រោះវាអាចមានកម្រិតទាបបំផុត។

ម្យ៉ាងវិញទៀត អ្នកអាចទទួលទានអាហារមួយចំនួនដែលសម្បូរទៅដោយវីតាមីន B12 រួមមាន៖
– លៀសសមុទ្រ និងថ្លើមគោ
– ស៊ុត, សាច់សត្វស្លាប, ត្រី, ទឹកដោះគោ និងផលិតផលទឹកដោះគោ។
– ផ្សិត, គ្រាប់ធញ្ញជាតិ, និងអាហារបង្កើនកម្លាំងមួយចំនួន៕

lack B12

មតិយោបល់