ព័ត៌មានសិល្បៈ និងកម្សាន្ត

ធ្លាយ​រូបភាព​តារា​ម៉ូ​ដែល​ចិន Mac Lo Lo ឲ្យ​ប្រុស​ប៉ៅ​ដោះ កំពុង​រង​ការព្រមាន​ពី​ក្រសួង​វប្បធម៌​

​ចិន​៖​នាយកដ្ឋាន​វប្បធម៌​ចិន បាន​ដាក់​ទណ្ឌកម្ម​ទៅលើ តារា​ម៉ូ​ដែល​សិច​ស៊ី​នាង Mac Lo Lo ជាមួយនឹង​សកម្មភាព​ដែល​មិន​សាក​សម​របស់​ខ្លួន​ដែល​ត្រូវបាន​គេ​ចែកចាយ​ពេញ​អន​ឡាញ និង​ផ្សព្វផ្សាយ​លើ​បណ្តាញសារព័ត៌មាន​ចិន​។​

​ថ្មីៗ​នេះដែរ នាង រូបភាព​ជា​ច្រើន​សន្លឹក​របស់ Mac Lo Lo បាន​ចូលរួម​ព្រឹត្តិការណ៍​មួយ ដែល​អង្គុយ​នៅ ជាំ​ង​ស៊ី ជាមួយនឹង​សកម្មភាព​ដ៏​អាក្រក់ ត្រូវបាន​ផ្សព្វផ្សាយ​ចេញ​តាម​រយៈ​បណ្តាញណិត​វឹក ។ ស៊េរី​រូបភាព​ដែល​បែកធ្លាយ​នោះ គេ​ឃើញ​បរុស​ម្នាក់​ដែល​អង្គុយ​ក្នុង​តុ​កម្មវិធី បាន​លោត​អាវ​នាង Mac Lo Lo ហើយ​អោនក្បាល​ចូល ត្រកង​ថ្នមថ្នាក់​សុដន់​ និង​ប៉ៅ​សុដន់របស់​នាង និង​ទទួលបាន​ប្រាក់​ជាង ១ សែន​យន់​ពី​បុរស​រូប​នោះ​។​

​សកម្មភាព​រូបថត​នេះ ធ្វើឲ្យ​អ្នក​ដែល​គាំទ្រ និង​មហាជន​នៅ​ទូទាំង​ប្រទេស​ចិន មានការ​ខឹងសម្បា​រយ៉ា​ង​ខ្លាំង​ជាមួយនឹង​ទង្វើរ​ដ៏​កង្វក់ នេះ និង​មាន​មនុស្ស​ជាច្រើន​បញ្ចេញមតិ​ថា “​នេះ​ជា​ឈុត​ឆាក ដែល​នាង Mac Lo Lo ចង់​ល្បី តែ​កុំភ្លេចថា​វា​មាន​ដែន​កំណត់​” ។​ម្យ៉ាងវិញទៀត ឈុត​ឆាក​ដ៏​ក្តៅ​សា​ច់នេះ នាង​កំពុង​ធ្វើឲ្យ​ខ្លួន​ដាច់​ឆ្ងាយ​ពី​សង្គម​សិល្បៈ ។​

​កាល​ពី​ល្ងាចម្សិលមិញ នាយកដ្ឋាន​វប្បធម៌​ចិន បាន​សម្រេចចិត្ត​ដាក់ទណ្ឌកម្ម​នាង Mac Lo Lo ជាមួយនឹង​ឥរិយាបទ​ផ្លូវភេទ បង្ហាញ​ជា​សារ​ធា​រណៈ ។ តំណាង​ក្រសួង​បាន​បន្តថា ប្រសិនបើ​ឥរិយាបទ​នេះ​ពិតជា​ទាក់ទង នឹង​អំពើ​ពេស្យាចារ នោះ​នាង Mac Lo Lo នឹង​ត្រូវ​ធ្វើការ​ជាមួយនឹង​ប៉ូលិស​។ ស្រី​ស្រស់​រូបនេះ​ត្រូវបាន​នាយកដ្ឋាន​វប្បធម៌​ចិន ហាមឃាត់ មិន​ឲ្យ​បង្ហាញ​ខ្លួន​លើ​ទំព័រ​ផ្សព្វផ្សាយ និង​លេចមុខ​ជាមួយនឹង​កម្មវិធី​ផ្សេងៗ រហូត​ដល់​នាង​មាន​ឥរិយាបទ​កែប្រែ​ឡើងវិញ ទើប​ខាង​ក្រសួង​នឹង​សម្រេចចិត្ត​ការហាម​ឃាត ។​
​ស្រី​ស្រស់​សុដន់​ធំ​នេះ​ដែរ នាង​កើត​នៅ ជាំ​ង​ស៊ី ប៉ុន្តែ​នាង​អភិវឌ្ឍន៍​អាជីព​របស់​នាង នៅ​ស៊ា​ង​ហៃ ជា​តារា​ចម្រៀង​នៅក្នុង​ឆ្នាំ ២០១២ តែ​មិន​ទទួលបាន​ជោគជ័យ​នោះទេ​៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/MacLoLo1_zpsbb70558f.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/MacLoLo5_zpsfa46dc13.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/MacLoLo3_zps6fb3a4af.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/MacLoLo4_zps30bbc243.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/MacLoLo2_zpsa56a07a5.jpg

មតិយោបល់