ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្តែងកូរ៉េស្អាតៗបំផុត ទាំង១០ នៅឆ្នាំ២០១៦

កូរ៉េ៖ ក្នុងឧស្សាហកម្មកម្សាន្ត របស់កូរ៉េ គឺល្បីល្បាញ ក្នុងប្រទេសខ្លួន មិនត្រឹមតែប៉ុណ្ណោះ នៅលើពិភពលោក ក៏ដូចគ្នា ហើយក៏ល្បីថាមានតារាស្រីស្អាតៗ ជាច្រើន។
យោងតាមគេហទំព័រ worldstopmost បានបង្ហាញបញ្ជី តារាស្រី ១០ ដួង ដ៏ស្រស់ស្អាត បំផុត របស់កូរ៉េខាងត្បូង ក្នុងនោះមាន ដូចខាងក្រោមនេះ៖
១០.តារាសម្តែង Han Ye Seul ជាកូនកាត់កូរ៉េ អាម៉េរិក ដោយធ្លាប់បានបង្ហាញវត្តមាន សម្តែង ក្នុងខ្សែភាពយន្ត Nonstop 4 ខ្សែភាពយន្ត Couple ឬ Trouble ខ្សែភាពយន្ត Birth of a Beauty ។


Han-Ye-Seul-Most-Beautiful-Korean-Actresses-2016-e1462788335627
៩. តារាសម្តែង Song Hye Kyo ជាតារាសម្តែងកូរ៉េខាងត្បូង និងតួល្បីល្បាញ តាមកញ្ចក់ទូរទស្សន៍ ដូចជា ភាពយន្ត Autumn in my heart , All in , Full House , The World That Live In និងភាពយន្តជាច្រើនទៀត ។


Song Hye Kyo
៨. តារាសម្តែង Lee Da Hae ស្ថិតក្នុងចំណាត់ថ្នាក់ទី៨ ផ្នែកសម្រស់ ដោយទស្សនិកជន ស្គាល់នាងច្បាស់ តាមរយ:ខ្សែភាពយន្ត My Girl , Green Rose , The Slave Hunter , Miss Ripely និង Hotel King ។


Lee-Da-Hae-Most-Beautiful-Korean-Actresses-2018-e1462788559438
៧. តារាសម្តែង Ha Ji Won ជាប់ចំណាត់ថ្នាក់ទី៧ ផ្នែកសម្រស់ ដោយទស្សនិកជនស្គាល់នាងតាមរយ: ខ្សែភាពយន្ត Hwang Jini, Secret Garden , Express Ki ។


Ha-Ji-Won-Most-Beautiful-Korean-Actresses-2017-e1462788642694
៦. តារាសម្តែង Shin Min Ah ស្ថិតនៅចំណាត់ថ្នាក់ទី ៦ ដោយចាប់ផ្តើមអាជីពដំបូង ជាតារាម៉ូដែល និងសម្តែងក្នុងបទចម្រៀង ជាច្រើន ។ វត្តមានដែលធ្វើឲ្យនាងជោគជ័យ គឺ សម្តែងក្នុងភាពយន្ត A Girl To Kill , My Girlfriends Is a Nine-Tailed Fox, Oh My Venus ។


Shin-Min-Ah-Most-Beautiful-Korean-Actresses-2017-e1462788791746
៥.តារាសម្តែង Jun Ji Hyun ជាតារាស្រីកូរ៉េមាន សម្រស់ដូចផ្កាស្ថិតក្នុងចំណាត់ថ្នាក់ទី ៥ ដោយទស្សនិកជន ស្គាល់បំផុតតាមរយ:ខ្សែភាពយន្ត Windstruck , The Thieves និង ភាពយន្ត My Love ។


Jun-Ji-Hyun-Most-Beautiful-Korean-Actresses-2017-e1462788912579
៤. តារាសម្តែង Park Shin Hye ជាតារាចម្រៀង ម៉ូដែល ដែលមានប្រជាប្រិយភាពបំផុត ហើយទស្សនិកជនស្គាល់នាង តាមរយ:ខ្សែភាពយន្ត Stair Way To HeaVen , Tree of Heaven ។


Park-Shin-Hye-Most-Beautiful-Korean-Actresses-2016-e1462789070716
៣. តារាសម្តែង Han Ga IN ដែលតែងតែបង្ហាញវត្តមានសម្តែង ក្នុងខ្សែភាពយន្តភាគ តាមស្ថានីយ៍ទូរទស្សន៍ ដូចជា ភាពយន្ត Yellow Handkerchief និង Term of Endearment ។


Han-GA-IN-Most-Beautiful-Korean-Actresses-2018-e1462789293313
២. តារាសម្តែង Yoon Eun Hye ជាតារាសម្តែង អ្នកដឹកនាំ សម្តែង ហើយជាម៉ូដែលផងដែរ នាងស្ថិតនៅចំណាត់ថ្នាក់ទី ២ ក្នុងចំណោម តារាកូរ៉េដែលមានសម្រស់ ផូរផង់ ។


yooneunhye_1
១. តារាសម្តែង Choi Ji Woo ជាតារាកូរ៉េដ៏ល្បីល្បាញ នៅក្នុងឆ្នាំ ២០១៦ -២០១៧ ហើយក៏ជាតារាដែលមានរូបសម្រស់ ដាច់គេ ក្នុងឧស្សាហកម្មកម្សាន្ត របស់កូរ៉េ៕

Choi-Ji-Woo-Most-Beautiful-Korean-Actresses-2016-e1462789722917

មតិយោបល់