ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ចំនួនអ្នកស្លាប់ពីការវាយប្រហារភេវរកម្ម នៅសកលវិទ្យាល័យអាមេរិកកើនទ្បើងដល់ ១៥នាក់

អាហ្វហ្គានីស្ថានៈ បើតាមស្នងការក្រុងកាប៊ុល លោក Abdul Rahman Rahimi នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ករណីបំផ្ទុះគ្រាប់បែកដោយរថយន្ត និងបាញ់ប្រហារជាច្រើនគ្រាប់ នៅសកលវិទ្យាល័យ អាមេរិកនៃជាយរដ្ឋធានីកាប៊ុល ក្នុងប្រទេសអាហ្វហ្គានីស្ថាន មនុស្សស្លាប់បានកើនឡើងដល់ ១៥នាក់ ក្នុងនោះ ៧នាក់ជានិស្សិត និងរបួសជាង៣០នាក់ ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦។

ប៉ូលិសអាហ្វហ្គានីស្ថាន បានឲ្យដឹងថា ខ្មាន់កាំភ្លើងបានវាយប្រហារ ដោយបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារ ទៅលើក្រុមនិស្សិត និងក្រុមសន្តិសុខសាលា។

ហេតុការណ៍នេះ បានកើតទ្បើងប្រហែលជាម៉ោង ៧យប់ ហើយអំទ្បុងពេលកើតហេតុប៉ូលិស និងទីប្រឹក្សា យោធាអាមេរិក បានទៅដល់ទីតាំងនោះទាំងយប់ ដើម្បីគ្រប់គ្រងស្ថានការណ៍ ស្របពេលដែលនិស្សិត និងបុគ្គលិកសាលារៀន ៧៥០នាក់ ត្រូវបានជួយសង្គ្រោះ ខណៈកងកម្លាំងការពារសន្តិសុខ ៣នាក់ និងប៉ូលិស ៣ នាក់ ត្រូវបានសម្លាប់៕

Suicide-Bomb-in-University.jpg1_

មតិយោបល់