ភ្នំពេញៈ ទោះជាយ៉ាងណាក៏ដោយ តំណាងម្នាក់របស់សាលា ZAMAN ជាជនជាតិទួកគី ឈ្មោះ អ៊ី សែ អានតេប្លី បានចេញធ្វើសន្និសីទកាសែតនាព្រឹកនេះ នៅសាលារបស់ពួកគេ ដោយបានលើកឡើងថា សាលា ZAMAN បានកសាងឡើងរយៈពេលជិត២០ឆ្នាំហើយ ការបណ្តុះបណ្តាលមានទាំងថ្នាក់អន្តរជាតិ និងថ្នាក់ជាតិ។ ជារៀងរាល់ឆ្នាំសាលាត្រូវបានក្រសួងអប់រំធ្វើអធិការកិច្ច ដើម្បីពង្រឹងផ្នែកអប់រំ សរុបទៅសាលានេះបន្តដំណើរការរហូត នាពេលខាងមុខនេះគឺនៅថ្ងៃទី០៥ កញ្ញាខាងមុខ នឹងមានការបើកបវេសនកាលថ្មី។
លោកបាននិយាយថា សាលាមិនមានការបិទតាមការស្នើសុំនោះទេ ព្រោះឆ្នាំក្រោយនឹងមានសិស្សចំនួន៤៦០នាក់ បានចុះឈ្មោះរួចរាល់ហើយ។ លោកបញ្ជាក់ថា សាលារបស់យើងជាសាលាឯកជន និងឯករាជ្យ មិនមែនទំនាក់ទំនងអ្វីជាមួយរដ្ឋាភិបាលទួកគី ឬស្ថានទូតទួកគីនោះទេ។ ជាចុងក្រោយលោក អានតេប្លី ថាការបិទលុះត្រាសាលានេះស្ថិតក្នុងប្រទេសទួកគី។
សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះលោកឯកអគ្គរាជទូតរបស់ទួកគីលោក អីលហាន កេម៉ាល់ និងលោករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សា អំពីរដ្ឋាភិបាលទួកគីនិយាយថា រដ្ឋប្រហារមិនបានសម្រេចកាលពីខែកក្កដានោះ មានទំនាក់ទំនងជាមួយអង្គការមួយក្នុងរាជធានីភ្នំពេញ ដែលជាសាលា ZAMAN ។ សាលា ZAMAN ជាប់ទាក់ទងនឹងលោក ហ្វេទុឡា ហ្គូឡេន បព្វជិតជនជាតិតួកគី ដ៏ចម្រូចម្រាសមួយរូប ដែលមានចលនា Hizmet របស់លោកទាក់ទាញអ្នកគាំទ្ររាប់លាននាក់ក្នុងជួររដ្ឋាភិបាលទួកគី។ ចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលជាលទ្ធផលមានមនុស្សជិត៣០០នាក់បានបាត់បង់ជីវិត និងមានមនុស្សរាប់ម៉ឺននាក់ត្រូវបានចាប់ខ្លួន៕
https://youtu.be/hfS0fEf2RxE
មតិយោបល់