ភ្នំពេញៈ នៅយប់ថ្ងៃសុក្រទី២៦ សីហា វេលាម៉ោង៨នេះ កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរ ឬ My Place នឹងបន្តទម្លាក់បេភាពទី៧ឲ្យចាកចេញពីការប្រកួតប្រជែងម្នាក់ទៀតហើយ ខណៈដែលលទ្ធផលក្នុងយប់នេះ គឺកាន់តែរំលេចយ៉ាងច្បាស់បន្តិចម្ដងៗ ពីម្ចាស់ជ័យលាភី។
យ៉ាងណាក៏លទ្ធផលដែលបេក្ខជនបេក្ខនាទីទាំង៤ ដែលបានប្រឹងប្រែងនៅមិនទាន់ដឹងថា អ្នកណានឹងបានលទ្ធផលតិចជាងគេនៅឡើយទេ ទើបអ្នកទស្សនាភាគច្រើន ជាពិសេស គឺអ្នកនៅលើហ្វេសប៊ុកដាក់សំណួរថា អ្នកណានឹងឈ្នះធ្លាក់សម្រាប់ជនទី៧ ក្នុងពេលដែលកម្មវិធីរបស់ទូរទស្សន៍ PNN មួយនេះ កាន់តែពេញនិយមរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្ររាល់យប់នោះ។
ការប្រកួតនៅសប្ដាហ៍ទី៨នេះ បានកំណត់ឲ្យបេក្ខជនបេក្ខនារីទាំង៤ចំណាយប្រាក់ម្នាក់១លានរៀល បង្កើតគម្រោងអាជីវកម្មដែលពួកគេគិតថាចំណេញខ្ពស់ និងធ្វើការរកចំណូលឲ្យបានខ្ពស់។ គណៈកម្មការចំនួន៥រូប មកពីក្រុមហ៊ុនល្បីៗដូចជានាយកក្រុមហ៊ុនអង្ករកសិករខ្មែរ ក្រុមហ៊ុន Allcon Consulting សមាជិកក្រុមប្រឹក្សាភិបាលសមាគមន៍អ្នកទីផ្សារកម្ពុជា សមាជិកក្រុមប្រឹក្សាភិបាលនៃអេសភីគ្រុប ផ្នែកប្រឹក្សាអាជីវកម្ម និងអគ្គនាយកក្រុមហ៊ុនទស្សនាវដ្តីហេលស៍ថាម (Health Time)។ កាលពីសប្ដាហ៍មុនបេក្ខជន លី រនី គឺជាអ្នកចាកចេញសម្រាប់អ្នកទី៦ ខណៈបេក្ខជនរូបនេះ ក៏ឆ្នើមខ្លាំងដែរក្នុងការបង្កើតគំនិតថ្មីលើមុខជំនួញ។ សម្រាប់យប់នេះបេក្ខជន សា សុវណ្ណឌី ត្រូវគេប៉ាន់ស្មានថា នឹងអាចជ្រុះចេញពីកម្មវិធី និងបាត់ឱកាសដណ្ដើមយកទឹកប្រាក់២០លានរៀន ក៏ដូចជាជ័យលាភី ប៉ុន្តែការប៉ាន់ស្មាននេះក៏មិនសុទ្ធតែកើតឡើងនោះដែរ ដោយសារតែបេក្ខជន សែស សុភ័ក្រ្ត បេក្ខនារី កែវ សិរីរ័ត្នន៍ និងជ័យ មានលាភ ក៏សុទ្ធតែមានចំណុចខ្វះចន្លោះ។ អ៊ីចឹងហើយទើបអ្នកគាំទ្រកម្មវិធីនេះ ហាក់អន្ទះសារខ្លាំងថាតើរវាងអ្នកទាំង៤ តើអ្នកធ្លាក់ជានរណា៕
មតិយោបល់