ពិតជាលូយមែនទែន អតីត Freshies boy 2006 លោក ថៃ នរៈវិទូ ត្រូវបានម្ចាស់ក្រុមហ៑ុនថៃ ទទួលស្គាល់ជាតំណាងរបស់ផលិតផល P80 បន្ទាប់ពី អ្នកស្រី ងិន ម៉ានីយ៉ា ដែលត្រូវគេស្គាល់ថា ជាអ្នកនិពន្ធល្បីឈ្មោះមួយរូប និងជាម្ដាយរបស់លោក ទទួលបានសិទ្ធិចែកចាយផលិតផល P80 ដែលផលិតផលជំនួយសុខភាព ជាពិសេសអ្នកមានបញ្ហារឿងប្រព័ន្ធប្រាសាទ និងគេងមិនលក់ ដោយ បានបើកសម្ពោធ កាលពីរសៀលថ្ងៃទី២៨ មេសា។ លោក ក៏ត្រូវក្រុមហ៑ុនប្រកាសថា គឺតំណាងផលិតផលប្រចាំនៅកម្ពុជា ដែលនៅប្រទេសថៃ គឺតារាសម្ដែងល្បីថៃលោក ណាដេត គឺជាតំណាង។
លោកថៃ នរៈវិទូ បានថ្លែងបញ្ជាក់ក្រោយពិធីកាត់ខ្សែបូរបើកសម្ពោធក្រុមហ៑ុនយីហោ”អិនជី ម៉ានីយ៉ា(ខេមបូឌា)ឯ.ក” បានថ្លែងបញ្ជាក់ថា ក្រុមហ៑ុនដែលម្ដាយលោក បានបើកសម្ពោធជាផ្លូវការនេះ គឺជាក្រុមហ៑ុន ដែលម្ដាយរបស់លោកបានទទួលសិទ្ធិផ្ដាច់មុខពីក្រុមហ៑ុន P80 របស់ថៃ ដោយភាគីថៃ ផ្ដល់សិទ្ធិអោយចែកចាយផលិតផលនេះដំបូងគេនៅកម្ពុជា តាមរយៈក្រុមហ៑ុនម្ដាយរបស់លោកតែមួយគត់ ខណៈដែលលោក ក្រៅពីជាភាគហ៑ុនធំមួយរូប នៅក្នុងក្រុមហ៑ុននេះ លោកក៏ជាតំណាងផលិតផល ដែលតម្រូវអោយលោកក្រៅពីប្រកាសប្រឡូកការងារសិល្បៈអោយស៑ប់ឡើងវិញ លោកត្រូវមមាញឹក នឹងតំណែងថ្មីនេះផងដែរ។ មានហេតុផលមួយ ដែលលោក និងម្ដាយហ៑ានចំណាយទុនដ៏ច្រើន សម្រាប់អាជីវកម្មមួយនេះ គឺដោយសារតែ P80 គឺជាផលិតផលសុខភាព ដែលជួយអោយអ្នកទទួលទាន មានសុខភាពរឹងមាំ និងជាផលិតផលដែលមានការទទួលស្គាល់ ដោយក្រសួងសុខាភិបាលរបស់ថៃ ហើយក៏ជាផលិតផល ដែលលក់ដាច់បំផុតនៅក្នុងប្រទេសថៃ។ លោកយល់ថា ការបោះទុនលើផលិតផលនេះ មិនខុសពីនាំមកអោយពលរដ្ឋកម្ពុជា ទទួលបានផលិតផលសុខភាពធម្មជាតិ ដែលមិនខុសពីថ្នាំទិព្វមួយ ដែលមានប្រយោជន៍ខ្ពស់ក្នុងទីផ្សារនៅកម្ពុជា។
អ្នកស្រី ងិន ម៉ានីយ៉ា បានអះអាងថា អ្នកស្រីមិនត្រឹមតែបើកក្រុមហ៑ុន P80 អោយកូនៗទាំង៣ ជាពិសេសគឺលោក ថៃ នរៈវិទូ ធ្វើជាអ្នកទទួលខុសត្រូវប៉ុណ្ណោះទេ ប៉ុន្តែអ្នកស្រី និងក្រុមការងារ ក៏នឹងពង្រីកការចែកចាយផលិតផលមួយនេះ តាមរយៈការបង្កើតកូនក្រុម និងបង្កើតបណ្ដាញរបស់ក្រុមហ៑ុន ដើម្បីជួយអោយសមាជិក ដែលមានសមត្ថភាពស្វែងរកអតិថិជន អោយចាប់អារម្មណ៍ លើផលិតផលសុខភាពមួយនេះ នៅកម្ពុជាទទួលបានផលចំណេញផងដែរ។
អ្នកស្រីថាគឺជាមោទនភាពមួយ ដែលក្រុមហ៑ុនដ៏ធំរបស់ថៃអនុញ្ញាតិអោយអ្នកស្រី និងកូនៗ ទទួលសិទ្ធិផ្ដាច់មុខ លើផលិតផលសុខភាព P80 ដោយអ្នកស្រីរំពឹងថា ផលិតផលបំប៉នសុខភាព ដែលមិនអាចខ្វះបាន សម្រាប់បុគ្គលម្នាក់ៗមួយនេះ នឹងមានអ្នកគាំទ្រពេញទំហឹង ជាពិសេសអ្នកដែលចង់បានសុខភាពល្អ ហើយចង់បានផលចំណេញពីការលក់ និងចែកចាយ។
អ្នកស្រីទទូចអោយអ្នកចង់ធ្វើជំនួញមួយនេះ ឬ ចង់ចែកចាយបន្តទាក់ទងមកក្រុមហ៑ុន ឬលោក ថៃ នរៈវិទូ ដើម្បីយល់អោយកាន់តែច្បាស់ ពីអត្ថប្រយោជន៍របស់ក្រុមហ៑ុនអ្នកស្រី។ ក្រុមហ៑ុនអ្នកស្រី ក៏នឹងគម្រោងធ្វើពិធីសម្ពោធទ្រង់ទ្រាយធំម្ដងទៀត ដោយយកតំណាងផលិតផល គឺតារាសម្ដែង លោក ណាដេត ដ៏ល្បីរបស់ថៃ មកបង្ហាញខ្លួននៅកម្ពុជាផងដែរ៕





























មតិយោបល់