ព័ត៌មានសិល្បៈ និងកម្សាន្ត

កវីនិពន្ឋ សុខ ចាន់ផល លេង​ស្តាយសក់

សក់គឺបង្ហាញពីអត្តចិរិកថាមនុស្សនោះ​ មានចរិក​ល្អ ឬមិនល្អ ​​។ សក់ខ្លី ឬ វែង​គឺស្តែងចរិក​ទៅតាមនោះ​ដែរ សម្រាប់​ចាស់​ៗ​ជាន់​ដើម បើ​សក់​យើង​វែងនោះ​ពួកគាត់ថា ឲ្យ​យើង​អញ្ចេះ​​អញ្ចុះ​ទោះ​បី​ជា​យើង​​ជាមនុស្ស​សុភាពរាប់សារ​យ៉ាង​ណា​ក្តី ។

នៅ ពេលថ្មីៗ​នេះ​សម្រាប់កវី សុខ ចាន់ផល ​​ដែល​​ជា​អ្នកនិពន្ឋល្បី​ឈ្មោះ​ម្នាក់នៅ​ក្នុង​ផលិត​​​កម្មហង្សមាស ​​សម្បូរ​ទៅ​ដោ​យ​ទឹក​ដមនៃស្នាដៃ រំលេច​ពាក្យពេចន៍តាម​រលក​ខ្សែ​ចម្រៀង និង​ទំនុក​ចម្រៀង​របស់លោក ដែល​ពោរពេញ​ទៅដោយ​អ​ត្ថន័យ ​បានប្តូ​រ​នូ​វ​ស្តាយ​សក់ថ្មី​ដែល​កាលពីមុន​សក់​របស់លោក​មាន​សភាពវែង​លេច​ត្រចៀក​មើល​ទៅ​ដូចតួកូរ៉េ ហើយ​សក់​ស្តាយថ្មីនេះ យើងអាច​និយាយបាន​ថា​ជាម៉ូត​សក់​សម្រាប់តម្រូវចិត្តម៉ែ ។

នៅ​លើ​គេហទំព័រ​អនឡាញ Facebook ​ដែល​យើងអាចស្វែងរកលោក​សុខ ចាន់ផល តាមរយៈ Profile name Chanphal Sok​ លោក​បាន Post នៅ​លើ Wall របស់លោកថា “ខានដាក់រូបថតយូរហើយ​ ហេហេ កាត់​សក់អស់ពីចិត្ត!​D”​ ​​ ​មាន​មិត្តភក្តិ​នឹង​ប្រិយមិត្ត​ជាច្រើន​ដែល​ស្គាល់លោក Comment ​នៅលើ Wall ​របស់​លោកដោយ​មានពាក្យពេចន៏ផ្សេងៗ​គ្នា ។ នៅ​ក្នុង​ Wall​Post នេះ​លោក​ក៏​​បាន Comment ឆ្លើយតប​វិញ”កាត់ហើយ​ស្រឡះ​ក្បាលស្រួលណាស់” ​ អូ!តាម​ពិត​គាត់ចង់ប្តូរ​ស្តាយ​ទេ​តើ​ ។

សូមបញ្ជាក់ថា កវីសុខ ចាន់ផល គឺ​ជាកវី​មួយរួប​ដែល​ពោរ​ពេញ​ទៅមនោសញ្ជេតនា ​តាមរយៈ​ទំនុកច្រៀង ក្រៅពីនិពន្ឋទំនុកច្រៀង លោកក៏ជាកវីម្នាក់និពន្ឋ​រឿង ប្រលោមលោកផងដែរ៕

ដោយ៖បុរសដំណឹង

មតិយោបល់