ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈិន សុធារី កើតជំងឺហត់ចិត្ត

ឆ្លើយតបនឹងការចោទថាអ្វីជាមូលហេតុដែលបណ្ដាល ឈិន សុធារី បង្ហោះសារប្លែកៗនៅលើហ្វេសប៊ុកតារាស្រីរូបនេះ បានអះអាងថាគឺតែមួយរយៈមុននាងមានរឿងហត់ចិត្ត និងមានសម្ពាធជីវិតធ្វើឲ្យនាងខ្វល់ខ្វាយ។ នាងថាខ្លួនមិនខុសពីមនុស្សមានជំងឺហត់ចិត្តនោះទេ ទើបបណ្ដាលឲ្យនាងគិតច្រើន ហើយមិនសូវស្រឡះក្នុងចិត្ត។

យ៉ាងណាមិញ នាងហាក់មិនទាន់ក្លាហានទម្លាយថានាងហត់ចិត្តដោយសាររឿងអ្វីឲ្យប្រាកដនោះទេ ខណៈដែលនាងបានទទួលស្គាល់ថារវាងនាង និងស្វាមីមានរឿងមិនសប្បាយចិត្តខ្លះៗ តែទំនាក់ទំនងប្ដីប្រពន្ធនៅតែធម្មតា។ អ្នកនាងបានសារភាពថាការងាររាល់ថ្ងៃ អ្ន​កនា​ង​មិ​​ន​នឿ​យ​ហ​​ត់ទេ​​ ​ប៉ុន្តែ​អ្វី​ដែ​ល​អ្ន​ក​នា​ង​ហ​ត់​ខ្លាំ​ង​គឺ​ស​​ម្ពា​ធ​ផ្លូ​វចិ​​ត្ត​ដែ​ល​បា​ន​បង្ក​ពី​ម​នុ​ស្ស​ដែ​ល​មិ​នធ្វើ​អោ​​យនា​ង​ស​ប្បាយ​​ចិ​ត្ត​។​ ​

នេះ​ជា​កា​រ​ទ​ទួ​​ល​ស្គា​ល់​មួ​យ​ថ្មី ​​ប​ន្ទា​ប់​ពី​នា​ង​រ​មែ​ង​ប​ដិ​សេធ​ថា​ខ្លួ​ន​គ្មា​ន​រឿ​ងមិ​​ន​ស​ប្បា​យ​ចិ​ត្ត​នោះ​ទេ​ ​ដោ​យ​កា​រ​ប​ង្ហោះ​សា​រ​ប្លែ​ក​ៗ​ ​គឺ​គ្រា​ន់​តែ​ច​ង់​ប​ង្ហោះ​លេ​ង​ ​និ​ង​ច​ង់​ស្ដែ​ង​ពី​រឿ​ង​ឯ​ក​ជ​ន​រ​ប​ស់​អ្ន​ក​ដែ​ល​នា​ង​បា​ន​ស្គា​ល់​ប៉ុ​ណ្ណោះ​។​ ​នា​ង​​មិ​ន​បា​ន​សំ​ដៅ​ថា​ម​នុ​ស្ស​ណា​ម្នា​ក់​គឺ​ជា​បុ​គ្គ​ល​ដែ​ល​ធ្វើ​អោ​យ​នា​ង​​កើ​ត​​ទុ​ក្ខរ​​ហូ​ត​កើ​ត​ជំ​ងឺ​ហ​ត់​ចិ​ត្ត​នោះ​ទេ​​ ​ក្នុ​ង​ពេ​ល​ដែ​ល​នា​ង​បា​ន​លើ​ក​ឡើ​ង​ថា​ចំ​ពោះ​ស្វា​មីបើ​ទោះ​ជា​​ធ្វើ​អោ​យនា​​ង​មិ​ន​ស​ប្បា​យ​ចិ​ត្ត​ខ្លះ​ៗ​ ​តែ​អ្ន​ក​នា​ង​ថា​មិ​ន​មែ​ន​ជា​ប​ញ្ហា​ចោ​ទ​​ដែ​ល​នាំ​អោ​យនា​​ង​ស្មុ​គចិ​​ត្ត​នោះ​ទេ​។​

អ្ន​ក​នា​ងថា​ខ្លួ​ន​ចេះ​តែ​​មា​ន​ចំ​ណុ​ច​គិ​តច្រើ​ន​​ និ​​ងខឹ​​ង​ច្រើ​ន​ ​ទើ​ប​សឹ​ង​នឹ​ង​ក្លា​យ​ជា​ជំ​ងឺ​ហ​ត់​ចិ​ត្ដ​ ​ប​ណ្ដា​ល​អោ​យ​នា​ង​គិ​ត​ច្រើ​ន។ ​យ៉ា​​ង​ណា​មិញ​​ ​នា​ងថា​​នឹង​ខំ​​តាំ​ង​ជំ​ហ​រ​ មិ​​ន​គិ​ត​រឿ​ង​មិ​ន​ទា​ន់​កើ​​ត​នាំ​អោ​យ​ខ្វ​ល់​ចិ​​ត្ត​ទៀ​ត​ទេ​។​ ​
chhin-sotheary-1

chhin-sotheary-2chhin-sotheary-3

chhin-sotheary-4
​ខា​ង​ក្រោ​មនេះ​ជាបទ​​សម្ភា​ស​​ន៍​ផ្ទា​ល់​មា​ត់​ ​ដែ​លឈិន​ ​​សុធា​រី​ ​បា​នលើក​ឡើ​​ង​ពី​រឿ​ង​ហត់​ចិ​ត្ត​ ​ដែ​ល​ប​ណ្ដា​ល​ឲ្យ​​តា​រា​ស្រី​រូ​ប​នេះ​ស្មុគ​ចិត្ត​៖​
https://www.youtube.com/watch?v=M6MBbUbePyI&feature=youtu.be

មតិយោបល់