កាលពីថ្ងៃ៨ មីនា តារាសម្ដែងច្រើននាក់ បានបង្ហាញជំហរថា ខ្លួនសប្បាយចិត្ត និងកាន់តែមានកម្លាំងចិត្ត ក្នុងការប្រឹងប្រែងជាមួយភាពយន្ត បើទោះជាការសម្ដែង និងការផលិតរឿងមួយៗ មិនអាចអោយខ្លួនក្លាយជាអ្នកមានបានក៏ដោយ។
លោក ឆឹម សក្កដា កញ្ញា ដួង ម៉ានិច្ច កញ្ញា សុីធឿន និងផលិតកររឿងលោក ហ៑ុយ យ៉ាឡេង បានថ្លែងបញ្ជាក់ក្នុងពិធីពញាក់អារម្មណ៍ហ្វេនៗ ដល់រោងកុន ហើយឃើញអ្នកគាំទ្រកកកុញថា ពួកខ្លួនពិតជាសប្បាយចិត្តណាស់ នៅពេលឃើញអ្នកគាំទ្រ ចំណាយពេលច្រើនម្លឹង កាលពីថ្ងៃ៨ មីនា។
កម្មវិធីនោះ អ្នកទស្សនាក៏បានឈ្នះទូរស័ព្ទ VIVO Y91 និងកាដូរជាច្រើនទៀតពីរោងភាពយន្ត Prime Cineplex នោះ ផលិតកររឿង «ទារុណកម្មខ្មោច» លោក ហ៑ុយ យ៉ាឡេង នេះជាការអបអរ និងថ្លែងបញ្ជាក់ថា កម្លាំងចិត្តដែលលោកទទួលបាន ពីយុវវ័យក្នុងភាពយន្តចុងក្រោយនេះ កំពុងជំរុញអោយលោកកាន់តែមានគម្រោងបញ្ចេញស្នាដៃថ្មីៗ។ លោកថា ផលិតករនិង តួសម្ដែង មិនចង់បានអ្វីក្រៅពីការគាំទ្រដូចដែលបានឃើញនោះទេ ស្របពេលដែលភាពយន្តរបស់លោក ក៏មិនខុសពីអបអរសាទរខួប២ឆ្នាំរោងភាពយន្ត Prime Cineplex នៅកម្ពុជា បន្ទាប់ពីភាពយន្តនេះ មានការគាំទ្រខ្លាំងឡើង នៅផ្សារសុវណ្ណាជាន់ទី៤ និងបុរីវិមានភ្នំពេញផ្លូវជាសុផារាជាន់ទី៣ ដែលឈានបើកសាខាទី៣មួយទៀតនៅ ចោមចៅផងដែរ។
លោក ហ៊ុយ យ៉ាឡេង និងតារាទាំងនោះ បញ្ជាក់ថា បើគ្មានវត្តមានរោងភាពយន្តទំនើបទាំងនេះនៅកម្ពុជា នោះរឿង «ទារុណកម្មខ្មោច»របស់លោក ក៏ពិតជាមិនទទួលជោគជ័យដូចពេលនេះដែរ។ លោកនឹងត្រៀមយកទៅបញ្ចាំង នៅបណ្តាខេត្តមួយចំនួនដូចជា នៅក្រុងព្រះសីហនុ បាត់ដំបង និងជាច្រើនខេត្តទៀត។
លោកឆឹម សក្កដា កញ្ញា ដួង ម៉ានិច្ច និងកញ្ញាសួង សុីធឿន ដែលជាតួសំខាន់ៗ នៅក្នុងរឿង«ទារុណកម្មខ្មោច»បង្ហាញអារម្មណ៍សប្បាយចិត្តស្រដៀងគ្នាថា ខ្លួនពិតជាបានថ្លែងស្រដៀងៗគ្នាថា យើងទាំងអស់គ្នាពិតជាមានអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលភាពយន្តមានអ្នកទស្សនាច្រើនដល់ម្លឹង ដោយថ្ងៃ៨ មីនា គឺមានមនុស្សយ៉ាងកកកុញ។ អ្នកទាំង៣ប្រកាសថា សម្ដែងមិនហត់ទេ អោយតែភាពយន្តខ្មែរ បានប៉ុណ្ណឹងរហូត៕
មតិយោបល់