អាកាសធាតុក្តៅឬត្រជាក់ កម្តៅថ្ងៃ និងប្រតិកម្មជាមួយក្រេមលាបមាត់ ថ្នាំដុសធ្មេញ អាហារ ឬ ភេសជ្ជៈ សុទ្ធតែអាចធ្វើឱ្យបបូរមាត់របស់អ្នករបក។ ចំពោះអ្នកដែលមានបបូរមាត់ប្រេះដឹងថាពួកគេផ្លាស់ប្តូរពីការញញឹម ទៅជាធ្វើមុខក្រញ៉ូវវិញ។ ខាងក្រោមនេះ គឺជាការណែនាំមួយចំនួន ពីវិធីទប់ទល់ នឹងការប្រេះបបូរមាត់។ សាកល្បងប្រើប្រេងលាបមាត់៖ វេជ្ជបណ្ឌិត ចូសិប បាក (Joseph Bark) និយាយថា “វិធីដែលល្អបំផុតក្នុងការដោះស្រាយ បញ្ហាបបូរមាត់ប្រេះ គឺជៀសវាង អាកាសធាតុស្ងួត និងត្រជាក់ខ្លាំងដែលជាមូលហេតុដែលបង្ករឱ្យអ្នក ប្រេះបបូរមាត់។ ប៉ុន្តែយើងមិនអាចគ្រប់គ្រង លើអាកាសធាតុ បាននោះទេ ដូច្នេះអ្នកត្រូវងាកទៅរកហាងឱសថវិញ”។ មុនពេលអ្នកចេញទៅក្រៅ អ្នកត្រូវលាបក្រេមលាបមាត់លើបបូរមាត់របស់អ្នក និងឧស្សាហ៍លាបប្រសិនបើអ្នកនៅក្រៅរយៈពេលយូរ និងត្រូវលាបវាជាថ្មីម្តងទៀតនៅពេល ដែលអ្នកញ៉ាំអាហារឬភេសជ្ជៈ។ ប្រើឡេការពារកម្តៅថ្ងៃ៖ វេជ្ជបណ្ឌិត បាក បន្តថា “អ្នកត្រូវចងចាំថា កម្តៅព្រះអាទិត្យអាចធ្វើឱ្យបបូរមាត់ស្ងួតបាន មិនថានៅរដូវណានោះទេ”។ ដូច្នេះអ្នកត្រូវតែជ្រើសរើសផលិតផលណាដែលមានផ្សំជាមួយនឹងសារធាតុ ការពារកម្តៅថ្ងៃ។ វេជ្ជបណ្ឌិត បាក និយាយថា “បន្ថែមពីលើនេះទៀត ខ្ញុំជឿថាការប្រើក្រេមមាត់គឺជាមូលហេតុមួយដែលស្ត្រីមិនសូវកើត ជំងឺមហារីកបបូរមាត់។ នៅក្នុងបទពិសោធន៍របស់ខ្ញុំរយៈពេល ១៤ឆ្នាំមកនេះ ខ្ញុំបានព្យាបាលស្ត្រីតែ ១ ឬ ២នាក់ ប៉ុណ្ណោះ ក្នុងករណីជំងឺមហារីកបបូរមាត់ ប៉ុន្តែបុរសវិញ គឺមានចំនួនជាច្រើនរយនាក់ឯណោះ”។ ព្យាបាលនិងជាសះស្បើយ៖ វេជ្ជបណ្ឌិត ដាយអាណា ប៊ីហូវ៉ា (Diana Bihova) និយាយថា “គ្រោះថ្នាក់នៃការមានបបូរមាត់ប្រេះ គឺអ្នកអាចនឹងឆ្លងមេរោគ។ ដើម្បីបង្ការការឆ្លង អ្នកត្រូវលាបថ្នាំអង់ទីប៊ូយ៉ូទិច”។ ភាពឆ្លាតវៃ៖ វេជ្ជបណ្ឌិត ណូវីក និយាយថា “កង្វះសារធាតុចិញ្ចឹម ដូចជា វីតាមីន B និងជាតិដែក ក៏អាចធ្វើឱ្យអ្នកប្រេះបបូរមាត់ដែរ ដូច្នេះអ្នកត្រូវប្រាកដថាអ្នកផ្តល់វីតាមីនចម្រុះឱ្យវាគ្រប់គ្រាន់ ”។ ញ៉ាំទឹកឱ្យច្រើន៖ ផ្តល់សារជាតិសំណើមដល់បបូរមាត់ របស់អ្នកពីខាងក្នុងទៅដោយការញ៉ាំ ទឹកបន្ថែមនៅរដូវរងារ។ វេជ្ជបណ្ឌិត ប៊ីហូវ៉ា ណែនាំថា “ខ្ញុំណែនាំឱ្យអ្នកញ៉ាំទឹកបន្ថែមប្រហែលជា ១០០មីលីលីត្រ រៀងរាល់ពីរទៅបីម៉ោងម្តង។ ពេលដែលអ្នកកាន់តែចាស់ សមត្ថភាពនៃកោសិការបស់អ្នក ក្នុងការរក្សាជាតិសំណើមនឹងកាន់តែថយចុះ ដូច្នេះហើយអ្នកអាចនឹងប្រឈមមុខជាមួយនឹងបញ្ហាភាពស្ងួតកាន់តែខ្លាំង ឡើងៗរៀងរាល់រដូវរងារ”។ ក្រមួនឃ្មុំ៖ វេជ្ជបណ្ឌិត រ៉តនី បេស្ល័រ (Rodney Basler) និយាយថា “សម្រាប់ខ្ញុំវិញ ខ្ញុំគិតថាផលិតផលដែលល្អបំផុតនោះគឺ Carmex ដែលមានគ្រឿងផ្សំ ពីក្រមួនឃ្មុំនិងហ្វេណុល”។ បញ្ឈប់ការលិត៖ វេជ្ជបណ្ឌិត បេស្ល័រ និយាយថា “ការប្រេះបបូរមាត់គឺជាបញ្ហាកង្វះជាតិទឹក។នៅពេលដែលអ្នកលិតវា អ្នកផ្តល់ជាតិសំណើម ឱ្យវាបានមួយរយៈពេលខ្លី ដែលបន្ទាប់មកនឹងហួត ហើយធ្វើឱ្យបបូរមាត់របស់អ្នកកាន់តែស្ងួតជាងមុន។ ម្យ៉ាងវិញទៀត ទឹកមាត់មានផ្ទុក អង់ស៊ីមរំលាយអាហារ។ ទោះជាវាមិនសូវជាខ្លាំងពិតមែន ប៉ុន្តែវាមិនមានផលល្អចំពោះបបូរមាត់អ្នកនោះទេ”។ វេជ្ជបណ្ឌិត បាក ណែនាំថា “ការលិតបបូរមាត់អាចបង្កើតទៅជាទម្លាប់លិតបបូរមាត់ដោយមិនដឹងខ្លួន ។ វាច្រើនតែកើតឡើងចំពោះកុមារ ប៉ុន្តែក៏អាចកើតឡើងចំពោះមនុស្សធំបានដែរ”។ រាល់ពេលដែលអ្នកលិតបបូរមាត់ អ្នកបានលាងសម្អាតជាតិប្រេង ដែលមាននៅលើបបូរមាត់ នោះចេញ”។ ឈប់ប្រើថ្នាំដុសធ្មេញ៖ វេជ្ជបណ្ឌិត ថូម៉ាស ហ្គូតមេន (Thomas Goodman) និយាយថា “អាឡែហ្ស៊ី និងប្រតិកម្ម ទៅនឹងរសជាតិនៅក្នុងថ្នាំដុសធ្មេញ ស្ករគ្រាប់ ស្ករកៅស៊ូ និងថ្នាំខ្ពុរមាត់ អាចបង្ករឱ្យមានការប្រេះបបូរមាត់។ ខ្ញុំណែនាំឱ្យគេឈប់ប្រើថ្នាំដុសធ្មេញ និងប្រើតែច្រាស់ដុសធ្មេញ ទៅបានហើយ ឬក៏ដុសធ្មេញជាមួយនឹងម្សៅឡើង”។ ស័ង្កសី៖ វេជ្ជបណ្ឌិត ណូវីក និយាយថា “មនុស្សមួយចំនួនអាចគេងហៀរទឹកមាត់ ដែលអាចធ្វើឱ្យបបូរមាត់ប្រេះ ឬធ្វើឱ្យបបូរមាត់ដែលប្រេះស្រាប់ កាន់តែប្រេះខ្លាំង។ ប្រសិនបើអ្នកមានបញ្ហានេះ អ្នកត្រូវលាបថ្នាំស័ង្កសីអុកស៊ីតលើបបូរមាត់ជារៀងរាល់យប់មុនពេល ចូលគេង។ វាអាចធ្វើរបាំងការពារបបូរមាត់បាន”។ ដាក់ម្រាមដៃនៅកៀនច្រមុះ៖ វេជ្ជបណ្ឌិត បាក និយាយថា “នេះគឺជាអ្វីដែលខ្ញុំណែនាំកសិករដែលធ្វើការនៅក្រៅផ្ទះនិងមិន មានភាពជំនាញ។ ដាក់ម្រាមដៃនៅកៀនច្រមុះរបស់អ្នក បន្ទាប់មកយកវាមកត្រដុសនៅបបូរមាត់របស់អ្នក។ វានឹងនាំយកជាតិប្រេងធម្មជាតិដែលមាននៅច្រមុះ ទៅឱ្យបបូរមាត់។ ម្យ៉ាងវិញទៀត វាគឺជាជាតិប្រេងដែលបបូរមាត់ត្រូវការ”៕

មតិយោបល់