តារាចម្រៀង និងសម្តែង រូបស្រស់ កញ្ញា ឆៃលី ដាឡែន ដែលជាតារាស៊ិចស៊ី ស្ថិតក្នុងក្រសែភ្នែកអ្នកសារព័ត៌មាន និងទស្សនិកជន ដោយមានងារថា កំពូលតារាស៊ិចស៊ី នៅក្នុងចំណោមតារាស្រីស៊ិចស៊ី ក្នុងប្រទេសកម្ពុជា រួមមានៈ កុល ដាវី ស៊ឹមថៃណា វ៉ាង ស្រីណូ និងតារាស្រីស៊ិចស៊ីជាច្រើនរូបទៀត ។
កាលពីថ្ងៃ ទី ២០ ខែ ធ្នូ កន្លងមកនេះ ឆៃលី ដាឡែន ធ្លាប់ទទួលការរិះគន់ផ្ទួនៗ ពីអ្នកសារព័ត៌មានជាច្រើន ខណៈនោះនាងកំពុងមានវត្តមានសម្តែងនៅលើទឹកដីសហរដ្ឋអាមេរិក ហើយលេចនូវរូបភាពស៊ិចស៊ី តាមគេហទំព័រ Facebook ដែលជាដើមចមធ្វើឲ្យនាងឈឺក្បាលមិនស្ទើរនោះទេ ។
ឆៃលី ដាឡែន ក៏បានចេញសារអភ័យទោស ចំពោះការស្លៀកពាក់ខុសប្រពៃណីខ្មែរ ដែលធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេស តិះទានចំពោះនាង ម្តងរួចមកហើយ ។តែនៅពេលថ្មីៗនេះ នៅលើគេហទំព័រ Facebook ដែលជាបណ្តាញទំនាក់ទំនងសង្គម ដ៏ពេញនិយមមួយក្នុងប្រទេសកម្ពុជា ឆៃលី ដាឡែន មានវត្តមានសារជាថ្មីទៀតហើយ ធ្វើឲ្យអ្នកដែលចូលចិត្តលេងគេហទំព័រ Facebook ងឿងឆ្ងល់ចំពោះការស្លាក់ពាក់របស់នាង បង្ហាញល្វែងដើមទ្រូងខាងលើយ៉ាងធំដែលស្រដៀងទៅនឹងរួបស៊ិចស៊ីលើកមុន ។
មកទល់នឹងពេលនេះកញ្ញា ឆៃលី ដាឡែន នៅតែចង់លើកពាន់រង្វាន់ស៊ិចស៊ី ប្រឆ្នាំ ២០១២ ក្នុងចំនោមតារាសម្តែង និងតារាចម្រៀង ខាងលើ ។
តើប្រិយមិត្ត គិតយ៉ាងដូចម្តេច ចំពោះរូបថតរបស់នាង ? តើរូបនេះពិតដែរទេ ? ៕

មតិយោបល់