ឃើញផ្អែមល្ហែមនឹងគ្នាណាស់ ស្រាប់តែបែកធ្លាយហ្វេសប៊ុកភរិយារបស់អតីតតារាចម្រៀងលោក លាន អាព្រីលគីនីន បានបង្ហោះសារតាមហ្វេសប៊ុកដោយប្រើពាក្យជេរលោកយ៉ាងគ្រោកគ្រាតរឿងជក់ថ្នាំបែបនេះទៅវិញ។
គេមិនដឹងថាដំណើររឿងកើតចេញពីអ្វីឡើយប៉ុន្តែភរិយារបស់លោកគឺអ្នកនាង កែវ វល័ក្ខ បានបង្ហោះសារបែបនេះថា៖ «អញប្រាប់ហើយថាជក់ថ្នាំល្មមៗបានហើយបើជក់ខ្លាំងពេកពេលបែក វ៉ៃតែអញនឹងកូនទេ អាកើតចេញ ពី……»។
តាមរយៈសារដែលបានបង្ហោះនេះមានន័យថាទំនាស់បានកើតឡើងទំនងកើតពីការប្រើហឹង្សាពីលោក អាព្រីល គីនីន មកលើក្រុមគ្រួសាររបស់ខ្លួនជាការកត់សម្គាល់ករណីនេះមិនមែនទើបតែកើតឡើងជាលើកដំបូងនៅក្នុងគ្រួសារលោក អាព្រីល គីនីន ឡើយ ពោលកន្លងមកភរិយារបស់លោកតែងតែបង្ហោះសារពីរឿងរ៉ាវកើតឡើងដោយសារលោកបានលួចលាក់មានស្រីខាងក្រៅ។
ចាប់តាំងពីចាប់ដៃជាប្តីប្រពន្ធមក ទាំងលោក អាព្រីល គីនីន និងនាង កែវ វល័ក្ខ បានដើរចេញទាំងស្រុងពីអាជីពសិល្បៈទទួលបានចំណងដៃកូនប្រុសស្រីចំនួន៤នាក់ហើយដោយលោក គីនីន បានងាកមករកការរកស៊ីវិញ រហូតបច្ចុប្បន្នលោកក៏មានឈ្មោះជាឧកញ៉ាម្នាក់ផងដែរ៕
មតិយោបល់