ក្នុងមួយខែៗ មេរូប ១ ធ្វើដំណើរចេញពីបន្ទប់មេរូប ទៅកាន់ស្បូនតាមបំពង់ត្រេចរ ឬហៅថាវិធីត្រេចរនៃមេរូប ។
បើក្នុងខណៈដែលមេរូបកំពុងធ្វើដំណើរនេះ ស្ត្រីភេទបានរួមប្រពៃណីជាមួយបុរស នោះមេរូបឈ្មោលដែលស្ថិតក្នុងទឹកអសុចរបស់បុរស រត់ចូលទៅតាមទ្វារមាស ចូលរហូតទៅក្នុងស្បូន ហើយរត់ចេញពីស្បូនមកវិញតាមបំពងត្រេចរនៃមេរូបញី បានជួបហើយរួមរក្សជាមួយមេរូបញី រួចហើយបណ្តើរគ្នាចូលក្នុងស្បូនវិញ បង្កើតបានជាទារកនៅក្នុងស្បូនតែម្តងទៅ ។
ប្រសិនបើមេរូបញី ពុំបានជួបប្រទះនឹងមេរូបឈ្មោលទេ នោះវានឹងចូលទៅក្នុងស្បូនតែម្នាក់ឯងហើយវាក៏ដាច់ខ្យល់ស្លាប់នៅក្នុងស្បូនតែម្តងទៅ ។ ១៤ ថ្ងៃក្រោយមកមានឈាមរដូវហូរមកដែលគេហៅថា ឈាមរដូវ នេះឯង ៕
ដកស្រង់អត្ថបទ ៖ សៀវភៅក្បូនទូន្មានយុវជន
មតិយោបល់