ព័ត៌មានសិល្បៈ និងកម្សាន្ត

មិត្តភក្តិ Justin Bieber តារាចម្រៀង​រ៉េ​ប Lil Twist ចាប់ខ្លួន​ពី​បទ​បើកបរ​​ហួស​ល្បឿន​កំណត់​

​តារាចម្រៀង​រ៉េ​ប Lil Twist ត្រូវបាន​ប៉ូលិស​បាន​ចាប់ខ្លួន ខណៈ​ដែល​បើកបរ​ឡាន​ស្ព័​រ​ដ៏​ថ្លៃ​របស់​តារាចម្រៀង Justin Bieber ។​ជាងនេះទៅទៀត តារាចម្រៀង​រ៉េ​ប​រូបនេះ​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​។ តាម​របាយការណ៍ ប៉ូលិស ក្នុង​ក្រុង ឡូអេ​ន​ជើ​ឡេស បានឲ្យដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៣ និង ៣០ នាទី​ព្រឹក កាលពី​ថ្ងៃ​ព្រហស្បត្តិ៍ នៅលើ​ផ្លូវ ក្នុង​តំបន់​លំនៅដ្ឋាន តារាចម្រៀង Justin រស់នៅ​។​

​ខណៈពេលដែល​ចាប់ខ្លួន​តារាចម្រៀង​រ៉េ​ប Lil Twist បើករថយន្ត Fisker Karma ដែល​មាន​តម្លៃ ១ សែន​ដុល្លារ មន្ត្រី​ច្បាប់​បានឲ្យដឹងថា Twist បាន​បើក​លើស​ល្បឿន​កំណត់ ៦០ ទៅ ៧០ ម៉ៃល៍ ក្នុង​មួយ​ម៉ោង ដែល​តំបន់​នេះ​អាច​បើក​បាន​ក្នុង​ល្បឿន​ដែល​បាន​កំណត់​តែ ៣០ ម៉ៃល៍ តែប៉ុណ្ណោះ​។

​ប្រភព​ព័ត៌មាន​របស់ TMZ បានឲ្យដឹងថា ក្នុង​អំឡុងពេល​នោះ​ដែរ តារាចម្រៀង​រ៉េ​ប​រូបនេះ ក្នុង​ដៃ​ជក់​កញ្ជា ។ ប្រាំបី​ម៉ោង​ក្រោយមក តារាចម្រៀង​រ៉េ​ប Twist ត្រូវបាន​បង់ប្រាក់​ធានា ជិត ៥ ពាន់​ដុល្លារ ។​
​នេះ​មិនមែន​ជា​លើក​ទី ១ របស់​តារាចម្រៀង​រ៉េ​ប Lil Twist ដែល​ត្រូវ​ចាប់ខ្លួន​លើ​ការបើកបរ​លើស​ល្បឿន​បន្ទាប់ពី Justin ។​ពីមុន​តារាចម្រៀង​រ៉េ​ប​រូបនេះ​ក៏​ត្រូវបាន​បង់​ប្រាក់​ជាង ១ ម៉ឺន​ដុល្លារ លើ​ផល​ប៉ះពាល់​ខូចខាត លើ​រថយន្ត Ferrari ពណ៌​ស របស់ Justin ដែល​ទើបតែនឹង​កើត​នៅ​ឆ្នាំ​នេះ​ដែរ ខណៈ​ដែល Twist បាន​បើករថយន្ត​ពី​ទី​សំ​ចត់​យ៉ាង​លឿន​នោះ ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/LilTwist1_zps1ed7c553.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/LilTwist2_zpsf538ff39.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/LilTwist4_zpscc65e303.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/LilTwist3_zpsffc04e21.jpg
ទស្សនាបទចម្រៀង Love Affair របស់ Lil Twist ដូច​ខាងក្រោមនេះ​៖

មតិយោបល់