ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

អនាគតប្តីចន ចាន់លក្ខិណា ផ្តល់មេធាវីដល់ វ៉ាន់ នីឡា

ភ្នំពេញៈ ២ទៅ៣ថ្ងៃទៅហើយ បញ្ហារូបអាក្រាតរបស់ វ៉ាន់នីឡា នៅមិនទាន់ស្ងប់ស្ងាត់នោះទេ នៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយសាមីខ្លួនទៀតសោត ក៏មិនទាន់វែកមុខជនអគតិ ដែលបង្ហោះរូបអាក្រាតនាងនៅឡើយ ប៉ុន្តែនាងត្រូវបានអនាគតប្តី ចន ចាន់លក្ខិណា ផ្តល់មេធាវីឲ្យ ដើម្បីឈានទៅរកវែកមុខជនសង្ស័យ។

នៅមុននេះបន្តិច វ៉ាន់នីឡា បានសរសេរនៅលើហ្វេសប៊ុកខ្លួនថា នៅរសៀលថ្ងៃទី 13 មិថុនា 2016 វេលាម៉ោង 4:25នាទី នាងខ្ញុំវ៉ាន់នីឡា ជាតារាចំរៀងនៅផលិតកម្មភ្លេងរីខត ( ហង្សមាស) ជាស្រ្តីរងគ្រោះដែលត្រូវបានជនសង្ស័យបង្ហោះរូបអាក្រាតនាងខ្ញុំយ៉ាងអយុត្តិធម៌នាពេលថ្មីៗនេះ។

តារាចម្រៀងដែលជួបរឿងមិនសមប្រកបជាងគេក្នុងឆ្នាំ ២០១៦ នាង វ៉ាន់នីឡា បានបន្តសសេរថា នាងខ្ញុំបានជួបពិភាក្សាជាមួយតំណាង «សមាគមអ្នកសិល្បះស្មគ្រ័ចិត្តជួយសង្គម» ដែលសមាគមកំពុងរៀបចំផ្តល់មេធាវីដល់រូបនាងខ្ញុំដើម្បីឈានទៅវែកមុខជនដៃដល់ ហើយរូបនាងខ្ញុំកំពុងតែបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន ពីព្រោះជនសង្ស័យបានគំរាមមកលើរូបនាងខ្ញុំជាច្រើនដង។ អាស្រ័យហេតុនេះ សូមបងប្អូនតាមបណ្តាញសង្គម Facebook ទាំងអស់មេត្តាជួយ like នឹង share ផង។

ប្អូនស្រីកវិនិពន្ធ សុខ ជំនោរ បានបន្ថែមទៀតថានាងខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាពិតជាអាចស្វែងរកយុត្តិធម៍ជូននាងខ្ញុំបានយ៉ាងឆាប់រហ័សបំផុត នាងខ្ញុំសូមថ្លែង អគុណយ៉ាងខ្លាំងដល់បងប្អូនដែលតែងតែជួយលើកទឹកចិត្ត។

ជាមួយនឹងការបង្ហោះសារដ៏វែងអន្លាយនេះ វ៉ាន់ នីឡា បានបង្ហាញមុខ អនាគតស្វាមី ចន ចាន់លក្ខិណា អង្គុយថតជាមួយនឹងនាង ក្នុងន័យ ពិភាក្សាដោះស្រាយបញ្ហាអាសោចផ្ទាល់ខ្លួននាង៕

មតិយោបល់