ថ្ងៃនៃក្តីស្រលាញ់ខាងមុខនេះ តើប្រិយមិត្តទៅណា ? ប្រិយមិត្តមានគម្រោងហើយឬនៅ? កុំនៅទន្ទឹងចាំយូរអី ទៅចូលរួមទស្សនា កម្មវិធី Best of The Best ជាមួយនឹងគេហទំព័រ ដំណឹង ទាំងអស់គ្នា ។
Best of The Best ឆ្នាំនេះខុសពីឆ្នាំមុនៗ ដែលប្រព្រឹត្តឡើងនៅពហុកីឡាដ្ឋានជាតិ ប៉ុន្តែនៅឆ្នាំនេះ បេសកកម្ម ទី ៧ របស់ហង្សមាសនឹងមានវត្តមាននៅ មហោស្រប កោះ ពេជ្រ ដែលមានកន្លែងស្រួលអង្គុយ អមជាមួយនឹងម៉ាស៊ីនត្រជាក់ ដែលប្រកប ទៅ ដោយ ផាសុកភាព ។
ទោះបីជាឆ្នាំនេះសំបុត្រថ្លៃក្តី តែវាជាកម្មវិធីដែលមានលក្ខណៈស្តងដា ដែលតប ឆ្លើយសមរម្យនឹងតម្លៃ របស់ប្រិយមិត្ត ។ កម្មវិធី Best of The Best ឆ្នាំនេះ ខុសពីឆ្នាំមុន ដោយឆ្នាំនេះហង្សមាសបានប្រមូលនូវគ្រប់តារាចម្រៀងស្ទើរគ្រប់ផលិតកម្ម រួមមាន លោក សូណូ អ្នកនាង យក់ ឋិតរដ្ឋា លោក នៅ ស៊ីនឿន នឹងក្រុម Legacy និងតារាចម្រៀង ទ្រនំចាស់របស់ហ្សមាស ផងដែរ ។
លោក ផាន់ សារ៉ាត់ បុគ្គលិករបស់ក្រុមហ៊ុនមួយនៅខេត្ត កំពង់ធំ លោកបានមាន ប្រសាសន៍ថា ឆ្នាំនេះការប្រគុំតន្ត្រីរបស់ហង្សមាស ពិតជាប្លែក ទាំងតារាចម្រៀង និង ទីកន្លែង ទោះបីជាឆ្នាំនេះសំបុត្រថ្លៃមែន តែវាមិនជាបញ្ហាទេ ព្រោះអីវាសមស្រប នឹង ទីកន្លែងដែលមានផាសុក ភាព ។ លោក បន្តប្រាប់ គេហទំព័រ ដំណឹង ថា រាល់ការ ប្រគុំ តន្ត្រីខ្នាតធំរបស់ហង្សមាស លោកមិនដែលខាននោះទេ តែងតែទៅមើលរៀងរាល់ឆ្នាំ សម្រាប់ឆ្នាំទី ៧ របស់ហង្សមាសនេះ លោកក៏បានទិញសំបុត្រកក់កន្លែងរួចរាល់ហើយ ៕
សម្រាប់ប្រិយមិត្តវិញ បានទិញសំបុត្ររួចរាល់ហើយ ឬនៅ ?
ដោយ៖ បុរសដំណឹង
មតិយោបល់