ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ទិដ្ឋភាពពិព័រណ៌ភាពយន្តថៃលើកទី៣

ភ្នំពេញ: កាលពីយប់ថ្ងៃទី១៦ឧសភា នៅផ្សារទំនើបAeon មានប្រារព្ធពិធីតាំងពិពរណ៌ភាពយន្តលើកទី៣យ៉ាងអធឹកអធម ក្រោមវត្តមានតារាសិល្ប:ខ្មែរប្រមាណជាង២០រូប និងតារាមកពីប្រទេសថៃចំនួន៥-៦រូបចូលរួម ដោយមិនទាន់រាប់បញ្ចូលភ្ញៀវកិត្តិយសជាអង្គទូត និងមកពីគ្រប់ស្ថាប័នទាំងជាតិ និងអន្តរជាតិនៅឡើយ។

នៅក្នុងពិធីតួឯកប្រុសតួឯកស្រីរបស់ថៃដ៏ល្បីដែលបានសម្ដែងក្នុងរឿង Bangkok 13 ក៏បានបង្ហាញខ្លួននៅក្នុងពិធីនោះផងដែរវេទិកា។ នេះជាការដាក់បង្ហាញភាពយន្តថៃប្រចាំលើកទី៣ ដែលមានរយ:ពេលពេញ៥ថ្ងៃចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២០ឧសភា ដោយនឹងមានការដាក់បញ្ចាំងរឿងថៃល្បីៗនៅរោងភាពយន្ត Major Cineplix នៅលើផ្សារទំនើប Aeon ដោយឥតគិតថ្លៃ។

កាលពីយប់ថ្ងៃទី១៦ ឧសភា ពិព័រណ៌ទាំងមូលបានដាក់បញ្ចាំងរឿង Bangkok13 ។ ថ្ងៃទី១៧ ឧសភា នឹងដាក់បញ្ចាំងរឿងLove You 100k ។ ថ្ងៃទី១៨ ឧសភា បញ្ចាំងរឿង Ther Return ។ ថ្ងៃទី១៩ ឧសភា បញ្ចាំងរឿង Love Arumiral  និងថ្ងៃទី២០ ឧសភា ចុងក្រោយនឹងដាក់បញ្ចាំងរឿង Heart Attack ជាសាធារណ:។

ខាងក្រោមនេះជាទិដ្ឋភាពមួយចំនួននៅក្នុងពិព័រណ៌ភាពយន្តថៃកាលពីយប់ថ្ងៃទី១៦ ឧសភា៖

photo_2016-05-17_07-56-48 photo_2016-05-17_07-56-47 photo_2016-05-17_07-56-46 photo_2016-05-17_07-56-45 photo_2016-05-17_07-56-44 photo_2016-05-17_07-56-43 photo_2016-05-17_07-56-42 photo_2016-05-17_07-56-41 photo_2016-05-17_07-56-40 photo_2016-05-17_07-56-39 photo_2016-05-17_07-56-38 photo_2016-05-17_07-56-37 photo_2016-05-17_07-56-36 photo_2016-05-17_07-56-34 photo_2016-05-17_07-56-33 photo_2016-05-17_07-56-32 photo_2016-05-17_07-56-31 photo_2016-05-17_07-56-30 photo_2016-05-17_07-56-29 photo_2016-05-17_07-56-28 photo_2016-05-17_07-56-26 photo_2016-05-17_07-56-25 photo_2016-05-17_07-56-24 photo_2016-05-17_07-56-23 photo_2016-05-17_07-56-22 photo_2016-05-17_07-56-21 photo_2016-05-17_07-56-20 photo_2016-05-17_07-56-19 photo_2016-05-17_07-56-17 photo_2016-05-17_07-56-16 photo_2016-05-17_07-56-15

 

មតិយោបល់