
នេះមិនមែនជាព័ត៌មានដែលធ្វើឲ្យភ្ញាក់ផ្អើលនោះទេ តែវាជាព័ត៌មានដែលល្អសម្រាប់នេះម្តងទៀត។ អស់រយៈពេលជាច្រើនខែមកហើយដែលពាក្យចចាមអារ៉ាមជាច្រើនបានលេចឮពេសពេញបណ្ដាប្រព័ន្ធអ៊ីនធើណែត ដែលនិយាយអំពីវត្តមាន iPad 3។ កាលពីថ្មីៗនេះផងដែរ ក៏មានព័ត៌មានថា iPad 3 នឹងមានរូបរាង និងព័ត៌មានបន្ថែមកាន់តែច្បាស់នៅក្នុងខែកុម្ភៈ។ ប៉ុន្តែនៅថ្ងៃនេះ គេហទំព័រ AllThingsD ជាបណ្ដាញគេហទំព័រមួយដែលមានព័ត៌មានច្បាស់អាចយកជាផ្លូវការបាន បានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងរៀបចំនូវព្រឹត្តិការណ៍មួយដែលបង្ហាញពីវត្តមាន iPad 3 នៅក្នុងដើមសប្តាហ៍ដំបូងនៃខែមីនាខាងមុខនេះ។
ប្រភពដដែលនេះបានបន្តទៀតថា iPad 3 នឹងមានលក់លើទីផ្សារនៅក្នុងថ្ងៃដែលបង្ហាញ ឬនៅសប្តាហ៍បន្ទាប់ពីការបង្ហាញ។
សម្រាប់ព័ត៌មាននេះដែរ បើយើងក្រឡេកទៅមើលនូវព័ត៌មាននានា ដែលបានកើតមានឡើង បើធៀបជាមួយនឹងព័ត៌មាននេះគឺអាចច្បាស់ជាង៕
មតិយោបល់