កូរ៉េ៖ ខណៈដែលស្ត្រីជាច្រើន តម្រូវឲ្យពាក់ទ្រនាប់ជើងកែងខ្ពស់ នៅលើឆាក ដើម្បីធ្វើឲ្យខ្លួនឯង មើលទៅលេចឡើងខ្ពស់ជាងគេ ហើយមើលទៅស្តើងនោះ តារាចម្រៀង Sunmi ក្រុម Wonder Girls ដោយមានមូលហេតុផ្ទាល់ខ្លួន កម្រនឹងពាក់បែបនោះ ។
នេះបើយោងតាមគេហទំព័រ koreaboo ចុះផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ។
ភាគច្រើនណាស់ ដែលស្ត្រីជាតារាៗ ត្រូវពាក់ទ្រនាប់ជើងមានកែងខ្ពស់ ក្នុងអំឡុងពេលសម្តែង លើឆាក ឬទីសាធារណៈ ។
ទោះបីជាយ៉ាងនេះក្តី Sunmi នាងមិនបានពាក់ទ្រនាប់ជើងខ្ពស់ នៅតាមទីសាធារណៈ ដែលមើលទៅ មិនសមាត្រ រូបរាងរបស់នាង ព្រោះថានាងមានជើងទាំងពីរ វែងៗ រួចហើយ មិនចង់បន្ថែមបន្ទុកទៅលើ ជើងនោះទេ ៕
មតិយោបល់