ព័ត៌មានជាតិ

មហាវិថីព្រះមុនីវង្សចាប់ផ្ដើមអ៊ុតកៅស៊ូ ពីចំណុចស្ពានអាកាសក្បាលថ្នល់ដល់មហាវិថីសហព័ន្ធរុស្ស៊ីចំណុចភ្លើងស្តុបបេកាសេ

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ខ្លាំងណាស់លើការអភិវឌ្ឍន៍រាជធានីភ្នំពេញ ដោយបានកសាងហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើននៅក្នុងរាជធានីភ្នំពេញ ដោយមិនគិតថា ថ្ងៃឬពេលយប់ឡើយ។ ជាក់ស្តែងសម្រាប់កំណាត់ផ្លូវព្រះមុនីវង្ស ដោយមើលឃើញថា កំណាត់ផ្លូវនេះទទួលរងនូវភាពស្រុត ផត រលក និងសឹករិចរិលនៃផ្ទៃកម្រាលកៅស៊ូថ្នល់នោះ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមអ៊ុតកៅស៊ូ Overlay ដោយចាប់ផ្តើមការដ្ឋានអ៊ុតកៅស៊ូ រៀងរាល់ពេលយប់ ចាប់ពីម៉ោង៩យប់ដល់ម៉ោង៥ទៀបភ្លឺ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦តទៅ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដោយឆ្លងកាត់ការប្រើប្រាស់ផ្លូវអស់រយៈពេល១៨ឆ្នាំ បានធ្វើឲ្យស្ថានភាពផ្លូវនៃមហាវិថីព្រះមុនីវង្ស រងនូវភាពស្រុត ផត រលក និងសឹករិចរិលនៃផ្ទៃកម្រាលកៅស៊ូថ្នល់។

ដើម្បីធានាបាននូវគុណភាពយូរអង្វែងទៅថ្ងៃអនាគត នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមអ៊ុតកៅស៊ូ Overlay នៅមហាវិថីព្រះមុនីវង្ស ចាប់ពីស្ពានអាកាសក្បាលថ្នល់ដល់មហាវិថីសហព័ន្ធរុស្ស៊ីចំណុចភ្លើងស្តុបបេកាសេ។

ការដ្ឋានអ៊ុតកៅស៊ូ នឹងដំណើរការរៀងរាល់ពេលយប់ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៥ទៀបភ្លឺ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦តទៅ៕

មហាវិថីមុនីវង្ស (5)មហាវិថីមុនីវង្ស (1)មហាវិថីមុនីវង្ស (2)មហាវិថីមុនីវង្ស (3)មហាវិថីមុនីវង្ស (4)

មតិយោបល់