ស្របពេលកំពុងមានវត្តមាននៅក្នុងផលិតកម្ម សាន់ដេ ភាពយន្ត តារាចម្រៀងអាន គុណកូឡា ល្បីថា មានរឿងស្នេហាត្រីកោណក្រៅឆាក ដែលកើតជាមន្ទិលសម្រាប់ មហាជន ក្នុងមជ្ឈដ្ឋានអ្នកសិល្បៈ ។

ការបាត់វត្តមានរបស់ អាន គុណ កូឡា ក្នុងផលិតកម្ម Bigman Production ដោយគេមិន ដឹងថាអាន គុណកូឡា បន្សាត់អណ្តែតខ្លួនទៅណា នឹងខានឃើញតារារូប នេះ បង្ហាញខ្លួន នៅតាមបណ្តាស្ថានីយ៍ ទូរទស្សន៍ផ្សេងៗ ដោយមិនដឹងមូលហេតុឡើយ។ ចូលមកដល់ចុង ឆ្នាំ ២០១១ ជិតឈានឆ្នាំ ២០១២ គេឃើញវត្តមានអាន គុណកូឡា បង្ហើរសំឡេងនៅលើ ស៊ីឌី របស់ផលិតកម្ម សាន់ដេ ភាពយន្ត ។
នៅក្នុងផលិត សាន់ដេ មកទល់នឹងពេលនេះ អាន គុណកូឡា ច្រៀងបាន ៤ បទ ហើយ ដែល ស្ថិតក្នុងវីស៊ីឌី វ៉ុល ១០៨ រួមមានបទ “ទឹកភ្នែកហូររួមគ្នា” ដែលតម្រូវឲ្យច្រៀង ជាមួយ នឹងស្រីស្រស់ សុខ ពិសី បទ”បើគ្មានគេបងនឹងស្រលាញ់អូន” បទ”សុំទោសដែលធ្វើឲ្យអូនខូចចិត្ត” និងបទ “សុខៗគេសុំសង្សារវិញ” ដែលជាបទដែលកំពុងទទួលបានប្រជាប្រិយភាពពីមហាជនទាំងក្នុងប្រទេស និង ក្រៅប្រទេសផងដែរ ។

ស្របពេលដែលសាងកេរ្តិ៍ឈ្មោះ ឡើងផលិតនៅក្នុងផលិត សាន់ដេ ស្រាប់ផ្ទុះឡើងនូវរឿងរ៉ាវស្នេហាត្រីកោណ ក្រៅឆាករបស់អាន គុណ កូឡា រហូតដល់ថ្នាក់ បុរសដែលជាសង្សារចាស់មកអង្វរយកសង្សារវិញ ដែលធ្វើឲ្យតារាប្រចាំផលិតកម្ម មួយនេះខកចិត្ត ស្ទើរតែងើបមុខមិនរួច ។ ដែលធ្វើឲ្យកើតបន្ទិលសង្ស័យសារជាថ្មី សម្រាប់ប្រិយមិត្ត ដែលធ្លាប់សរសើរតារារូបនេះ មិនធ្លាប់រងនូវរឿងអាស្រូវតែពេលនេះហេតុអ្វីក៏ដូច្នេះ ។
ជុំវិញនូវបញ្ហានេះដែរ ខាងគេហទំព័រ ដំណឹង បានសូមជួប អាន គុណកូឡា តាមរយៈខ្សែទូរសព្ទ ដើម្បីចង់ដឹងថារឿងនេះពិតដែរឬទេ? ។នៅពេលដែល ខាងក្រុមការងារសួរពីបញ្ហានេះ អាន គុណកូឡា សើច ដោយប្រាប់មកវិញថា “វាមិនពិតទេបង ដែលថាខ្ញុំមានស្នេហាក្រៅឆាក ឬ គេសុំអង្វរយកសង្សារវិញនោះ ” ។ ប៉ុន្តែបើសិនជាមានវិញនោះគឺ ស្នេហាមួយដែលកើតឡើងតាមរយៈខ្សែវីដេអូខារ៉ាអូខេ នៅក្នុងបទ “សុខៗគេសុំសង្សារវិញ” តែប៉ុណ្ណោះបង ។
អាន គុណកូឡា បានបន្តប្រាប់ទៀតថា “រឿងស្នេហា លោកមិនទាន់គិតគូរនោះទេ” អ្វីដែលសំខាន់គឺកេរ្តិ៍ឈ្មោះលើដងវិថី និងការសិក្សាតែប៉ុណ្ណោះ ៕
អត្ថបទដោយៈ បុរសដំណឹង
មតិយោបល់