ព័ត៌មានសិល្បៈ និងកម្សាន្ត

ភ្លក់ម្ហូបឆ្ងាញ់ និង​ដើរ​កម្សាន្ត​ពេល​រាត្រី​នៅ ​Buenos ​Aires

ទីក្រុង Buenos Aires គឺជាតំបន់ទេសចរណ៍មួយដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាឲ្យមកកម្សាន្តជាច្រើនរូប។ សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដែលមកកម្សាន្តទីក្រុងមួយនេះគឺមានបំណងមកចង់ភ្លក់រសជាតិនៃម្ហូប ព្រោះ​ថា​ទី​ក្រុង​នេះ​ពោរ​ពេញ​ដោយ​ម្ហូប​ដែល​មាន​ឱរសជាតិ ម្យ៉ាងទៀតជាតំបន់ដែលគួរចង់ឲ្យដើរទិញទំនិញ និងមួយទៀតនោះគឺជាកន្លែងសម្រាប់កម្សាន្តនាពេលរាត្រី គឺជីវិតរាត្រីចរ។

សម្រាប់អ្នកដែលទើបនឹងរៀបការ និងសម្រាប់គួរស្វាមីភរិយាចំណាស់ បានមកកម្សាន្តនៅទីនេះ ដើម្បីសាងនូវភាពផ្នែមល្ហែម និង​រំលឹក​នូវ​អនុវស្សាវរីយ៍ដែលធ្លាប់បានសាងរួមគ្នា។

គួរបញ្ជាក់ផងដែរថា Buenos Aires គឺជារដ្ឋធានី និងជាទីក្រុងដែលធំជាងគេនៅប្រទេសអាសង់ទីន ហើយជាទីក្រុងជាលំដាប់ថ្នាក់ទី២ ដែល​មាន​មនុស្សរស់នៅច្រើនក្នុងតំបន់អាមេរិកខាងត្បូង បន្ទាប់ពី សាវប៉ូឡូញ៕

មតិយោបល់