ក្រុមហ៊ុន AT&T បានប្រកាសកាលពីថ្ងៃអង្គារកន្លងផុតទៅនេះថា ខ្លួននឹងចាប់ផ្តើមលក់នូវ Sony Tablet P នៅថ្ងៃទី៤ខែមីនាខាងមុខនេះ ដែលការលក់នេះផ្តល់ក្នុងតម្លៃ ៤០០ ដុល្លារអាមេរិក។ កាលពីមុនយើងធ្លាប់បានឮតែព័ត៌មានអំពីរឿងមួយនេះ ប៉ុន្តែសម្រាប់ពេល នេះគឺជាការពិត។
គួរបញ្ជាក់ផងដែរថា Sony Tablet P មានអេក្រង់ ២ ដែលមានទំហំ 5.5 អ៊ីង ចំណែកកាមេរ៉ាក៏ ២ ផងដែរ ដែលមួយមានទំហំ ៥ មេហ្គាភិចដែល និងមួយទៀតមានទំហំ 0.3 មេហ្គាភិចសែល។ ម៉ូដែលមួយនេះមានអង្គប្រតិបត្តិ dual-core NVIDIA Tegra 2 ល្បឿន 1GHz ដែលអាចផ្ទុកទិន្នន័យបានទំហំ 4GB ប៉ុន្តែគួរឲ្យអន់ចិត្តបន្តិចដែរ ដែល Tablet មួយនេះប្រើនូវប្រព័ន្ធដំណើរការ Android 3.2៕
មតិយោបល់