Stefanie Sun បានរលំ និងរអិលដួលពីកៅអី នៅពេលដែលនាងសម្តែងតន្ត្រីនៅទីក្រុងហុងកុង កាលពីថ្ងៃ សៅរ៍ កន្លងមកនេះ ។
មូលហេតុដែលធ្វើឲ្យនាងដួលដោយសារខោអាវដែលនាងស្លៀកពាក់ និងទ្រនាប់ជើងដែលមានកម្ពស់រហូតដល់ ៦ អ៊ីញ ដែលធ្វើឲ្យរូបនាងភ្លាត់ជើងរអិលដួលតែម្តង ។
ខណៈនោះជំនួយការនៃការរៀបចំប្រគុំតន្ត្រី បានជួយយ៉ាងប្រញាប់ពីស្ថានភាពនេះ ។
ជាសំណាងល្អចំពោះហេតុការណ៍ មិនបានធ្វើឲ្យតារារូប នេះមិនទទួលរងនូវការឈឺចាប់ និងអាចបន្តច្រៀងជាធម្មតាឡើងវិញ ។ ចន្លោះពេលដែលនាងអង្គុយនៅលើកៅអី ហើយឡើងចម្រៀងហេតុការណ៍នេះក៏កើតឡើងតែម្តង ។បន្ទាប់ពីនោះជំនួយការផលិត និងរៀបចំកម្មវធីបានធ្វើការបិទបាំងនូវហេតុការណ៍នេះ តែម្តង ។
ក្នុងរយៈពេល ១០ នាទី ក្រោយ Stefanie បានឆ្លើយតបជាមួយនឹងអ្នកសារព័ត៌មានថា “នាងមិនមានការឈឺចាប់អ្វីទាំងអស់ ប៉ុន្តែដូចជាមានការភ័យខ្លាចតិចតូចដែរ ” ៕
ប្រែសម្រួលដោយៈ បុរសដំណឹង
ប្រភពៈ maydaily
មតិយោបល់