ព័ត៌មានសិល្បៈ និងកម្សាន្ត

Angry Birds space អាច​លេង​បាន​នៅ​ថ្ងៃ​ស្អែក

កាលពីថ្មីៗការិយាល័យរបស់ហ្គេម Angry Birds បានប្រកាសឲ្យដឹងថា នៅថ្ងៃស្អែក សម្រាប់អ្នកប្រើប្រាស់នូវ Android, iPhone, iPad, iPod touch, Mac និង PC អាចទាញយកហ្គេម Angry Birds វគ្គ Angry Birds space មកលេងបានហើយ។

គួរបញ្ជាក់ផងដែរថា ហ្គេម Angry Birds គឺជាហ្គេមមួយដែលមានភាពពេញនិយមយ៉ាងខ្លាំង ក្នុងនោះ​គេ​សង្កេត​ឃើញ​មាន​មនុស្ស​ស្ទើរ​តែ​គ្រប់​វ័យបា​នលេងនូវហ្គេមមួយនេះ។ មិនដឹងថាអត្រានៃការទាញយក​Angry Birds space មានចំនួនប៉ុន្មាននោះទេ សម្រាប់ថ្ងៃស្អែក? តើលោកអ្នកបានត្រៀមខ្លួនចូលប្រឡូកក្នុងពិភពលំហអាកាសហើយឬនៅ? តោះចាប់ផ្តើមលេងទាំងអស់គ្នា….

//space.angrybirds.com/announcement/

មតិយោបល់