ក្រុមអ្នកជួយសង្រ្គោះជាង ២២០០នាក់ កំពុងតែធ្វើអន្តាគមន៍ចំពោះភ្លើងឆេះព្រៃ អស់រយៈពេល ៣ ថ្ងៃ នៃភាគខាងជើង នៃប្រទេសចិន។ ស្ថានីយទូរទស្សន៍ CCTV បាននិយាយថា ភ្លើងបានបំផ្លាញព្រៃកាលពីល្ងាចថ្ងៃអាទិត្យ
។ទីបញ្ជាការធ្វើការអន្តាគមន៍ បាននិយាយថា ភ្លើងបានឆេះរាលដាលតំបន់ភ្នំដែលជាក្រុងធំរបស់ Yimen ក្នុងខេត្ត យូណាន របស់ប្រទេសចិន ។ទោះបីជាយ៉ាងនេះក្តី ក្រុមអ្នកជួយសង្រ្គោះ និងទប់ស្កាត់នូវបញ្ហាភ្លើងឆេះព្រៃនេះ មន្ត្រីនៅក្នុងតំបន់បាននិយាយថា ចំពោះភ្លើងឆេះនេះគឺយើងនៅតែមានសង្ឈឹមថាវានឹងឈប់នៅល្ងាចថ្ងៃអង្គារនេះ ។
ខេត្ត យូណានគឺជាខេត្តមួយដែលទទួលរងនូវវិនាសកម្ម និងភាពរាំងស្ងួតអស់រយៈពេល ៣ ឆ្នាំ ហើយជាមួយនឹងភ្លើងឆេះព្រៃនេះកាន់តែមានភាពធ្ងន់ធ្ងរ ហើយទឹកប្រើប្រាស់កាន់តែមានភាពហោចទៅៗហើយ នេះបើយោងតាមស្ថានីយទូរទស្សន៍ CCTV ប្រទេសចិនផ្សព្វផ្សាយ ។៤៧ ភាគរយក្នុងខេត្ត យូណានគឺគ្របដណ្តប់ទៅដោយសារពើរុក្ខជាតិ នេះបើយោងតាមប្រភពព័ត៌មាននៅក្នុងតំបន់ផ្សព្វផ្សាយ ៕
ខាងក្រោមនេះគឺជាវីដេអូឃ្លិបដែលបង្ហាញពីសកម្មភាពអន្តាគមន៍ភ្លើងឆេះព្រៃ ៖
ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់