ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា​ច​ម្រៀង ​Bruno Mars ​ជប់លៀង​ជាមួយ ​Playboy

តារាចម្រៀងសម្បុរខ្មៅស្រអែម Bruno Mars បានធ្វើឲ្យប្រិយមិត្តគាំទ្រលោក កើតមាននូវមន្ទិលសង្ស័យ ចំពោះ​វត្តមាន​របស់​លោក​ជាមួយនឹង​ទស្សនាវដ្តី Playboy។

កាលពីប៉ុន្មានថ្ងៃមុន លោក Bruno Mars បានថតផ្សាយដាក់លើគម្របទស្សនាវដ្តី Playboy ម្តងរួចមកហើយ ហើយថ្មីៗនេះតារាចម្រៀង Bruno​​ Mars បានថតរូបជាមួយនឹងតារារបស់ទស្សនាវដ្តី Playboy ជាពិសេសគឺជាមួយម្ចាស់ទស្សនាវដ្តី Playboy គឺលោកតា Hugh Hefner តែម្តង។

វត្តមានរបស់តារាចម្រៀង Bruno Mars បានចូលរួមក្នុងកម្មវិធីសម្ដែង Grammy Performer កាលពីយប់ថ្ងៃអង្គារ ដែលមានតារាចម្រៀង​ និង​តារា​សម្ដែង​ជា​ច្រើនចូលរួម ដូចជា Britney Spears, Cameron Diaz, Chris Martin ព្រមទាំងក្រុមភ្លេងផងដែរ។

អ្វីដែលគួរជាទីចាប់អារម្មណ៍នោះគឺថា តារាចម្រៀង Bruno Mars ហាក់ដូចជាស្និទស្នាលជាមួយនឹងទស្សនាវដ្តី Playboy ខុសប្លែក ពី​តារា​ផ្សេងៗ​៕

មតិយោបល់