តារាចម្រៀងដែលគ្រងតំណែងសិល្បៈ រយៈពេល មួយទស្សវត្យ ដែលគ្មានតារាប្រុសស្រីមួយណាអាចដណ្តើមបាននោះ គឺ លោកព្រាប សុវត្តិ ដែលជាកំពូលតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស ហើយក៏ជាតារាមួយដួងស្ថិតក្នុងដួងចិត្តយុវវ័យគ្រប់គ្នាផងដែរ ។

កំពូលតារាចម្រៀងដែលមិនសូវមានរឿងអាស្រូវ អាចនិយាយបានថាជារឿងអាស្រូវតិចតូចដែលប្រភពសារព័ត៌មានជាច្រើនធ្លាប់ចុះមកហើយ ថា”ព្រាប សុវត្តិស្រលាញ់ភេទដូចគ្នា” និង “ព្រាប សុវត្តិចាញ់ល្បែងអស់រាប់ម៉ឺនដុល្លារ” តែប្រភពព័ត៌មានទាំងនេះត្រូវបាន កំពួលតារាចម្រៀងដួងនេះធ្វើការបដិសេធ និងប្រតិកម្មភ្លាមៗចំពោះមន្ទិលពាក្យបរិហារទាំងនេះ ។ ស្របពេលសាងកេរ្តិ៍ឈ្មោះអស់រយៈពេលជាងមួយទស្សវត្យនេះ ព្រាប សុវត្តិនៅតែឈរនៅលើតំណែងកំពូលតារាងនៃការគាំទ្ររបស់ប្រិយមិត្តទូទាំងប្រទេស ដូចគ្នាផងដែរ នាពេលថ្មីនេះ មានពាក្យចចាមរាមមួយបានលើកឡើងពីមាត់មួយទៅមាត់មួយថា “ព្រាប សុវត្តិធ្វើឲ្យអ្នកចម្រៀងស្រីក្នុងផលិតជាមួយគ្នាមានកូន ហើយមិនព្រមទទួលខុសត្រូវលើកូនក្នុងផ្ទៃរបស់នាង” ។ ប្រភពព័ត៌មានដដែលៗនៅតែលើកឡើង និយាយពីកូន ដែលនៅក្នុងផ្ទៃរបស់តារាស្រីល្បីឈ្មោះម្នាក់ក្នុងដំបូលរួមគ្នា ថា ព្រាប សុវត្តិ មិនមែនជាប្រុសទេ ធ្វើឲ្យគេមានផ្ទៃពោះហើយ តែបែរជាមិនទួលខុសត្រូវ ហើយប្រភពនេះដែរមិនជឿថាតារាដែលមានភាពល្បាញល្បីរូបនេះហានធ្វើរឿង ដែលខុសកន្លងប្រពៃណីដូច្នេះសោះ រួមរស់ជាមួយគ្នាដោយមិនទានរៀបការហើយ ដល់ថ្នាក់មានកូនទៀតផង ។ប្រភពព័ត៌មានដូចគ្នាដដែលបាននិយាយថា “កូននៅក្នុងផ្ទៃតារាស្រីល្បីឈ្មោះក្នុងដំបូលជាមួយគ្នានេះ ត្រូវបានព្រាប សុវត្តិធ្វើឲ្យរលូតបាត់បង់ជីវិតពីលើលោកនេះហើយ” ។ចំណែកតារាស្រីក្នុងដំបូលជាមួយគ្នានេះ ត្រូវបានបាត់បងស្មារតី អាចនិយាយបានថា វិកលចរិកត្រូវបានយកទៅរក្សាព្យាបាលនៅក្នុងពេទ្យវិកលចរិកមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ។ប្រភពព័ត៌មានមួយទៀតបានបង្ហើបប្រាប់ ដំណឹង ថាមូលហេតុដែល ព្រាប សុវត្តិ មិនព្រមទទួលស្គាល់នោះ ដោយសារជីវិតសង្សាររបស់អ្នកទាំងពីរត្រូវបានបញ្ចប់ អាចនិយាយបានថា អស់និស្ស័យក្នុងន័យសង្សារ ដែលជាដើមចមបង្ខំចិត្តបែក តែនៅពេលដែល ព្រាប សុវត្តិ បែកពីនាងព្រាប សុវត្តិមិនដឹងថា នាងមានកូននោះទេ ដោយមូលហេតុនាងមិនបានប្រាប់ដល់លោក ។
រំលឹកមកដល់ចំណុច និងសំដីសំដៅប្រភពព័ត៌មានទាំងនេះ គេហទំព័រ ដំណឹង ព្យាយាមរកដំណោះស្រាយ នូវមន្ទិលនេះតែអ្វីទាំងនេះ តារាចម្រៀងព្រាប សុវត្តិ មិនបានដោះស្រាយទេ តែត្រូវបានដោះស្រាយតាមរយៈ ឈុតចម្រៀង “ចាំបងមានថ្មី ចាំបែកពីអូន” និង”បែកពីអូនមិនមែនបងមានថ្មី” ៕
សូមមើល VCD Karaoke ដូចខាងក្រោម ៖
ដោយ៖ បុរសដំណឹង
មតិយោបល់