ព័ត៌មានសិល្បៈ និងកម្សាន្ត

រួម​ភេទ​រាល់​ថ្ងៃ​អាច​ឲ្យ​មាន​កូន​បាន

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា​ មនុស្ស​ប្រុស​ដែល​មាន​ប្រ​វ​តិ្ត​លើ​បញ្ហា​នៃ​ការ​មានកូន​ប្រហែលជា​បណ្តាល​ មក​ពី​ការ​ខូចខាត​លើ​ DNA​ របស់​មេជី​វិត​ឈ្មោល​ ដោយសារ​តែ​ការ​បាញ់​ទឹកកាម​ក្នុង​ពេល​ ៧​ថ្ងៃ​មាន​ចំនួន​តិច​ពេក​ ។


លោកគ្រូ​ពេទ្យ​ David​ Greening​ នៅ​ប្រទេស​អូស្ត្រាលី​សរសេរ​លើ​អត្ថបទ​របស់​គាត់​មានចំនងជើង​ថា​ “​ចូរ​បន្ត​អោយ​ចរន្តទឹក​នៅ​តែ​ហូរ​ទៀត​ទៅ​”​ ។​ គាត់​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ “​ ទំនាក់ទំនង​ធម្មតា​របស់​គូ​ស្វាមីភរិយា​គួរតែ​ធ្វើការ​រួម​ភេទ​អោយ​បាន​ រាល់ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​មុន​ ពេល​ដែល​ដល់​ថ្ងៃ​ផ្ទុះ​បែក​នៃ​ពង​មេជី​វិត​ញី​របស់​ខាង​ស្រី​”​ ។
ការ​សិក្សា​របស់​លោក​ Greening​ ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ​ក្នុង​ទីក្រុង​អាម​ស្តា​ដាម​ប្រទេស​ ហូល្លង់​នៅ​ឯ​ស​និ្ន​សី​ទ​លើក​ទី​ ២៥​របស់​សហគមន៍​អឺរ៉ុប​ស្តី​អំពី​ការ​បន្ត​ពូជ​របស់​មនុស្ស​ និង​អំ​ប្រ៉ី​យ៉ុ​ង​ ។
លោក​ Greening​ បាន​សិក្សា​ទៅ​លើ​មនុស្ស​ប្រុស​ចំនួន​ ១១៨​នាក់​ដែល​មាន​ប្រវត្តិ​អសមត្ថភាព​ក្នុង​ការ​មានកូន​ រលូត​កូន​ ឬ​ការ​បន្ត​ពូជ​បែប​សប្ប​និមិត្ត​ (Vitro​ Fertilization,​ IVF)​ បរាជ័យ​ ដោយសារ​តែ​ DNA​ របស់​មេជី​វិត​ឈ្មោល​មានការ​ខូចខាត​លើស​ពី​ ១៥%​ ។
នៅ​ក្នុង​ការ​សិក្សា​មួយ​នេះ​ មនុស្ស​ប្រុស​ទាំងអស់​គឺ​តម្រូវ​អោយធ្វើ​ការ​បាញ់​ទឹកកាម​ជា​រៀងរាល់ថ្ងៃ​ ។​ បន្ទាប់​មក​ពួក​គេ​បាន​ផ្តល់​នូវ​ទឹកកាម​ដែល​មាន​ចំនួន​កាន់តែ​ច្រើន​ដើម្បី ​យក​ទៅ​ធ្វើការ​ពិនិត្យ​ ហើយ​ក្នុង​ទឹកកាម​ទាំងនោះ​បាន​បង្ហាញ​ថា​ ការ​ខូចខាត់​ DNA​ របស់​មេជី​វិត​ឈ្មោល​ត្រូវ​បាន​កាត់​បន្ថយ​រហូត​ដល់​ ៨១%​ភាគរយ​ ។
លោក​ Greening​ សរសេរ​ថា​ នោះ​ប្រហែល​មក​ពី​ប្រព័ន្ធ​ប្រដាប់បន្តពូជ​របស់​បុរស​កាលណា​មាន​មេជី​វិត​ ឈ្មោល​ហើយ​ មិនសូវ​យក​មក​ប្រើ​ទើប​កើត​មាន​បញ្ហា​ដូច្នេះ​ ។​
ចំណែក​ ១៩%​ដែល​នៅ​សល់​មាន​ន័យ​ថា​ជា​ការ​ខូចខាត​ DNA​ របស់​មេជី​វិត​ឈ្មោល​មាន​ចំនួន​កាន់តែ​ច្រើន​ឡើងៗ​ ។​ លោក​ Greening​ និយាយ​ថា​ ពួក​គេ​ប្រហែលជា​មាន​បញ្ហា​មួយទៀត​គឺ​ មិន​ទាន់​មាន​ភស្តុ​តាង​នៅ​ឡើង​ទៅ​លើ​យុ​ទ្ធិ​សាស្ត្រ​នៃ​ការ​បញ្ចេញ​ទឹកកាម ​ដែល​គាត់​បាន​សាកល្បង​ធ្វើ​ ។
ការ​បាញ់​ទឹកកាម​ជា​ញឹកញាប់​ក៏​អាច​ធ្វើ​អោយ​កំលាំង​ចលនា​របស់​មេជី​វិត​ឈ្មោល​កាន់តែ​ខ្លាំង​ដែរ​ ។​
លោក​ Greening​ សរសេរ​ថា​ “​ជម្រើស​នៃ​ការ​ឲ្យ​បាញ់​ទឹកកាម​ប្រហែលជា​អាច​ច្រើន​ ឬ​តិច​ជាង​ ៧​ថ្ងៃ​ ប៉ុន្តែ​គិត​ថា​រយៈពេល​តែ​មួ​យស​ប្តា​ហ៍​គឺ​អាច​ងាយស្រួល​ក្នុង​ការ​ គ្រប់គ្រង​ និង​ពេញចិត្ត​នឹង​ធ្វើ​”​ ។​ គាត់​បាន​បន្ថែម​ទៀត​ថា​ គួរតែ​មានការ​ស្រាវជ្រាវ​អោយ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ដើម្បី​តាមដាន​ ប្រសិនបើ​អត្រា​នៃ​ការ​មាន​ផ្ទៃពោះ​មានការ​កើនឡើង​ដោយសារ​តែ​លទ្ធផល​មក​ពី​ ការ​បាញ់​ទឹកកាម​រាល់ថ្ងៃ​ ៕

 

មតិយោបល់