នៅពេលថ្មីនេះការជជែកវែកញែកជាសាធារណៈ នៃសិល្បៈចិនរវាងតារាភាពយន្ត Vincent Zhao ហើយនឹង Donnie Yen ទៅលើខ្សែភាពយន្ត Special Indetity ដែលជាហេតុធ្វើឲ្យតារាល្បីៗផ្សេងទៀតដូចជា តារាភាពយន្តដ៏ល្បីល្បាញរបស់ចិន Shu Qi នាពេលថ្មីៗនេះបានលុបចោលនូវគណនីSina Weibo Microblog របស់នាង ជាមួយនឹងមនុស្សជាង ១០ លាននាក់ដែលគាំទ្ររូបនាង ។
ដើមចមដែលធ្វើឲ្យនាងលុបចោលនូវគណីរបស់នាង ព្រោះថា នាងបានធ្វើការគាំទ្រចំពោះ Donnie Yen ហើយអ្នកដែលនៅលើបណ្តាញអនឡាញធ្វើការគាំទ្រ Zhao ហើយខណៈនោះពួកអ្នកលេងនៅលើបណ្តាញអនឡាញបានវាយប្រហារលើរូបនាង ទៅលើសាច់រឿង អាសអាភាស របស់នាងដែលជាអ្នកដឹកដៃនាងឲ្យទទួលបាននូវប្រជាប្រិយភាពដូចពេលបច្ចុប្បន្ន ។
ចំណែកនៅលើ Microblog របស់នាងនាងបានលុបចោល ហើយមិនឆ្លើយតបនូវអ្នកដែលធ្វើការគាំទ្រដល់រូបនាងឡើយ ដោយបិទចោលនូវ សេវាកម្ម៕
ដោយ៖ បុរសដំណឹង
មតិយោបល់