ក្រុមហ៊ុន Amazon បានដំណើរការនូវ Kindle Fire កាលពី ឆ្នាំ 2011 ក្នុងនោះ tablet មួយនេះត្រូវបានដាក់លក់នៅលើទីផ្សារដាច់ជាច្រើនលានគ្រឿង រហូតដល់ក្លាយទៅជាទីផ្សារប្រកួតប្រជែងជាមួយនឹង Apple iPad ទៀតផង។
យោងតាមប្រភពព័ត៌មានដែលទទួលបានពី Taiwanese Daily បានឲ្យដឹងថា ក្រុមហ៊ុន Amazon នឹងមានគម្រោងផលិតនូវ Kindle Fire ចំនួន ៣ បន្ថែមទៀត សម្រាប់ឆ្នាំ ២០១២ នេះ ហើយបើតាមការឲ្យដឹងបន្ថែមនោះ Kindle Fire ទាំង៣នេះគឺមានគោលដៅទីផ្សារផ្សេងៗគ្នា។
សម្រាប់តម្លៃនោះត្រូវបានឲ្យដឹងថា ម៉ូដែលដែលមានអេក្រង់ ៧ អ៊ីងនឹងមានតម្លៃ 199 ដុល្លារអាមេរិក ដែលត្រូវធ្វើការប្រកួតប្រជែងជាមួយនឹងបណ្ដា Android tablets ដែលមានតម្លៃប្រហាក់ប្រហែលគ្នា។ ចំណែក ម៉ូដែលដែលមានអេក្រង់ 8.9 អ៊ីងនឹងមានតម្លៃប្រកួតប្រជែងជាមួយនឹង Android tablet និង iPad ដែលមានតម្លៃថ្លៃ៕
មតិយោបល់