ប៊ុន ផៃលីន លំដាប់តារាសុដន់ធំមាននាង កុល ដាវី សាន្ត សុម៉ាលី កែវសូរិយា ក្រោយពេលវ៉ាងស្រីណូ ធ្លាក់ពីតំណែងលំដាប់សុដន់ធំទ្រលុកទ្រលន់ ។ប៊ុន ផៃលីន ទោះបីជានាងខិតខំអះអាងថា នាងមិនខ្វល់ពីស្នេហាត្រីកោណនោះក្តីតែការរិះគន់របស់មហាជនថា នាងគ្រាន់តែលេងឆាកបន្លំភ្នែកតែប៉ុណ្ណោះ ។
ប៊ុន ផៃលីន ទោះខិតខំត្រដាងនូវចម្លើយថា នាងឈប់ខ្វល់ចំពោះស្នេហាត្រីកោណ ហើយខំណាត់ សាយ សៀរ៉ា ថតរូបអោបកៀកកិត ដើម្បីបញ្ជឺចិត្តប្រុសស្នេហ៍ហេង សយ យ៉ាងនេះក្តី តែមហាជននៅតែគិតថា “នាងមិនអាចលុបដានចាស់ដែលធ្វើឲ្យនាងមានសេចក្តីសុខកន្លងមកនោះទេ” ។ប៊ុន ផៃលីន តារាចម្រៀងស្រី របស់វ៉ាស៊ីន ព្រែកលាភ ដែលកំពុងទទួលបាននូវប្រជាប្រិយភាពផ្នែកស៊ិចស៊ី ក្រោយពេលដែលនាងផ្ទុះនូវរឿងរ៉ាវស្នេហាត្រីកោណ ដែលជាប់ទាក់ទងជាមួយនឹងបុរសពាក់ផ្កាយ ហើយត្រូវបានគេគំរាមបាញ់សម្លាប់ និងជះទឹកអាស៊ីតបើសិនជានាងនៅតែទាក់ទងជាមួយនឹងប្រុសស្នេហ៍ពាក់ផ្កាយនោះទៀត ។ម្លោះហើយតារាស្រីវ័យ ២៣ ឆ្នាំរូបនេះភ័យឡើងញាក់សាច់រហូតដល់ថ្នាក់ពឹងសារព័ត៌មានឲ្យចុះផ្សាយពីរូបថតក្តៅសាច់ជាមួយនឹង សាយ សៀរ៉ា ជាច្រើនសន្លឹកដើម្បីបញ្ជាក់ថា នាងពិតជាឈប់ទាក់ទងជាមួយនឹងបុរសពាក់ផ្កាយនោះទៀតហើយ ។ទោះបីជាមានការចុះផ្សាយយ៉ាងនេះក្តី តែសម្រាប់មហាជននៅតែមិនជឿចំពោះរូបនាងនោះទេ ដោយបញ្ចេញនូវការរិះគន់ថា “ឆ្នាំងចាស់ដាំបាយឆ្អិនល្អជាងឆ្នាំងថ្មី” ទោះបីជានាងខំរើបម្រាស់ពីស្នេហាមុំបីនេះក្តីហើយប្រកាសថា មិនបានទទួលជំនួយជាដុំកំភួនពីបុរសពាក់ផ្កាយនោះ ហើយក៏មិនចង់ឲ្យមានការតិះទានពីមហាជន ក្នុងកំឡុងពេល ៣ ៤ ឆ្នាំ នៅលើដងវិថីសិល្បៈ និងលើវេទិកា ។ តែអ្វីដែលនាងបានព្រួយបារម្ភនោះ គឺវាបានកើតឡើងហើយ ដោយទទួ លបាននូវការិះគន់ផ្ទួនៗពីមហាជន រឿងប្រុសស្នេហ៍ហេងសយ ពាក់ផ្កាយ និង រឿងអាងល្បីតិចតួចលើសង្វៀនសិល្បៈចាប់ផ្តើមវាយឬក ។
ចំពោះរូបថត ថតកៀកកើយព្រឺរោមជាមួយនឹងសាយ សៀរ៉ា មហាជននៅតែគិតថា តារាស្រីប្រុសពីដួងនេះពិតជាមានទំនាក់ទំនងស្នេហាក្រៅឆាក ទោះបីជានាងបានអះអាងថា សាយ សៀរ៉ា គ្រាន់តែជាមិត្តភក្តិជិតស្និទ្ធក្នុងរង្វង់សិល្បៈទេ ដោយរាប់អានគ្នាជាធម្មតាដូចតារាទូទៅក្នុងវិថីសិល្បៈដូចគ្នា ហើយប្រភពដដែលនៅតែគិតថា នាងមិនអាចលុបដានចាស់បាននោះទេ ៕
អត្ថបទដោយ៖ បុរសដំណឹង
មតិយោបល់