រុស្ស៊ី: នៅថ្ងៃទី០៦ ខែកញ្ញា គេហទំព័រ TVPOOL បានចុះផ្សាយថា អ្នកគ្រូបង្រៀនត្រូវបានដេញចេញភ្លាមៗពីសាលារៀន ខណៈពេលដែលរូបអាក្រាតរបស់នាងបានបង្ហោះ នៅលើបណ្ដាញសង្គមផ្សេងៗ។
គេហទំព័រ Light របស់ រុស្ស៊ី បានចេញផ្សាយថា កញ្ញា ‘Yekaterina’ ជាគ្រូបង្រៀនមុខវិជ្ជា Autistic នៅក្នុងរដ្ឋ Kirov ត្រូវបានសាលារៀនបណ្ដេញចេញភ្លាមៗ ក្រោមពីអតីតគ្រូបង្រៀនរូបនោះ លេចចេញនៅរូបភាពទាំងឡាយ រួមទាំងឃ្លីបវីដេអូអាក្រាតមួយចំនួន នៅលើវេបសាយ និង បណ្ដាញសង្គមមួយចំនួនទៀត។
នាងបានទទួលសារភាពចំពោះនាយកសាលាថា កាលដែលនាងសម្រេចចិត្តបង្ហាញរូបអាក្រាតរបស់នាង តាមរយៈកាមេរ៉ាវីដេអូ នៅគេហទំព័រនោះ ព្រោះថា នេះគឺជាអាជីពក្រៅម៉ោង របស់នាងក្នុងការរកប្រាក់ចំណូលបន្ថែម ដើម្បីសម្រេចគោលបំណងរបស់នាងក្នុងការ ធ្វើដំណើរទេសចរណ៍ទៅកាន់ប្រទេស អេស្ប៉ាញ។
សូមបញ្ជាក់ថា រូបភាពនាងបានធ្លាយទៅដល់ដៃលោកនាយកសាលារៀន នៅពេលដែលកូនសិស្សប្រុសរបស់អតីតគ្រូបង្រៀនរូបនោះ បានជួបគ្នាដោយចៃដន្យ នៅពេលដែលនាងកំពុង Live Show វីដេអូរបស់នាង។
សូមចងចាំថានេះមិនជាគំរូល្អសម្រាប់គ្រូបង្រៀនគ្រប់រូប សូមមេត្តាកុំយកតម្រាប់តាម ព្រោះជាទង្វើអសីលធម៌និងជាផលប៉ះពាលដ៏អាក្រក់សម្រាប់សង្គមនិងប្រទេសជាតិ៕

អេបិល
មតិយោបល់