តារាស្រីមួយដួងដែលជាគ្រាប់ពេជ្រដ៏មានសំណើមរបស់ផលិតម្ម សឹង្ហមាស ដែលកំពុងតែទទួលបាននូវប្រជាប្រិយភាពកាក់កបគ្រាន់បើលើថ្នាល់សិល្បៈ ដែលឈរលើគោលការណ៍គ្រឹះរបស់ក្រុមហ៊ុនក្នុងការច្រៀង នឹងផលិតនូវបទចម្រៀងដោយខ្លួនឯង ។

ស្រីស្រស់ញញឹមស្រស់ស្រអែមដែលធ្វើឲ្យប្រុសៗជាច្រើនចង់ប្រឡោមលោមស្នេហ៍រូបនេះត្រូវបានមហាជនជាច្រើនរិះគន់ថា គង់ ច័ន្ទរដ្ឋា មានស្នេហាក្រៅឆាកជាមួយនឹងអ្នកដឹកនាំកម្មវិធីរបស់ស្ថានីយទូរទស្សន៍មួយ ដែលជាបណ្តាញស្ថានីយទូរទស្សន៍ដ៏ល្បីល្បាញ ។ ស្របពេលមានស្នេហាក្រៅឆាកនេះក៏ធ្វើឲ្យ គង់ ច័ន្ទរដ្ឋា មានមុខមាត់ឡើងប្រគុំតន្រ្តីជាច្រើន ដែលពេលខ្លះសឹងថានាងរកពេលឈប់សម្រាកគ្មានសម្រាប់ថែរក្សានូវសម្រស់ ។ ប្រភពកៀកកិតរបស់ គង់ ច័ន្ទរដ្ឋា បានឲ្យដឹងថា រដ្ឋាពិតជារវល់មែន ហើយគេឃើញ រដ្ឋា ទៅណាមកណាជាមួយនឹងបុរសគូស្នេហ៍ដែលជាអ្នកជួយជ្រោងឲ្យ គង់ ច័ន្ទរដ្ឋា មានមុខមានមាត់លើឆាកតន្ត្រីនានាជាច្រើន ។ តារាស្រីដែលជាសំណើមរបស់សឹង្ហមាសមួយនេះត្រូវបានមហាជនទទួលស្គាល់តាមរយៈបទ “ចិញ្ចៀនទឹកភ្នែក” ដែលជាបទផលិតដោយកូនខ្មែរពិតៗ។មហាជនជាច្រើនចង់ដឹងថា គូស្នេហ៍ដែលជាអ្នកដឹកនាំ និងរៀបចំកម្មវិធីនេះមានមុខមាត់ស្អាតប៉ុណ្ណា ដែលធ្វើឲ្យស្រីស្រស់ស្រអែមលើដែនអង្គររូបនេះផុងចិត្តផុងថ្លើមលង់ស្រលាញ់ ដែលខុសពីការបកស្រាយរបស់នាងលើ ទស្សនាវដ្តីក្នុងស្រុកមួយដោយនិយាយថា “ស្នេហាមិនសំខាន់ជាងសិល្បៈ” តែទោះជាបកស្រាយយ៉ាងនេះក្តី តែមានមហាជនជាច្រើនមិនជឿ និងទទួលស្គាល់នូវការបកស្រាយនេះទេ ដោយឆ្លើយតបមកវិញថា “ទំពក់មិនទៅភ្នៅមិនមកនោះទេ” ។ប្រភពដដែលបានរិះគន់ថា “រដ្ឋា ទើបតែចូលលិល្បៈមិនបានប៉ុន្មានផងស្រាប់តែទទួលបាននូវប្រជាប្រិយយ៉ាងកាកកបយ៉ាងនេះ បើមិនមានការជ្រោមជ្រែងតើនាងអាចទៅរួចដែរទេ?” ។

គួរបញ្ជាក់ថា គង់ ច័ន្ទរដ្ឋា គឺជាពិធីការិនីមួយដួងរបស់ស្ថានីយខ្សែកាបអង្គរ ហើយក៏ ប្រែខ្លួនទៅ ជាតារាចម្រៀងរបស់ផលិតកម្ម សិង្ហមាស ដោយឆ្លងកាត់ការធ្វើតេស្តសំឡេង ដោយទឹកដមសំឡេងអនោយផលពីធម្មជាតិ នាងក៏ទទួលបាននូវកិច្ចសន្យាពីម្ចាស់ផលិតកម្មឲ្យចូលច្រៀងតែម្តង ។
ជួបជាមួយនឹងគេហទំព័រ ដំណឹង តាមរយៈខ្សែទូរស័ព្ទ គង់ ច័ន្ទរដ្ឋា ឆ្លើយតបនឹងប្រតិកម្មនេះថា “ដូចអ្វីដែលនាងខ្ញុំបានប្រាប់ខាងលើ ចំពោះក្តីស្នេហាខ្ញុំមិនខ្វល់នោះទេ ហើយរឿងទំនាក់ទំនងស្នេហាជាមួយនឹងអ្នករៀបចំកម្មវិធី និងដឹកនាំកម្មវិធីក៏វាមិនពិតនោះដែរ បើខ្ញុំមានទំនាក់ទំនងពិតខ្ញុំមិនហត់ជិះឡានមកច្រៀង និងប្រគុំតន្ត្រីនៅពេលដែលគេអញ្ជើញនោះទេ តែអ្វីដែលសំខាន់នោះគឺភាពជោគជ័យលើដងវិថីសិល្បៈមុននឹងមានស្នេហា” ៕
អត្ថបទដោយ៖ បុរសដំណឹង
រូបភាព៖ ហ្វេសប៊ុក
មតិយោបល់