ព័ត៌មានជាតិ

Stuart​ Lancaster​ ត្រូវ​បាន​​តែង​​តាំង​​ជា​​គ្រូ​​បង្វឹក​​ក្រុម​​ជម្រើស​​ជាតិ​​បាល់​​ឱប​​អង់​គ្លេស​ពេញ​សិទ្ធ​

លោក​ Stuart ​Lancaster ​កាលពីថ្ងៃ​ព្រហស្បតិ​កន្លងទៅ​នេះ​ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​ ក្រុម​ជម្រើស​ជាតិ​បាល់​ឱប​អង់​គ្លេស​ពេញ​សិទ្ធ​ បន្ទាប់​ពី​ក្នុង​នាម​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​បណ្តោះ​អាសន្ន​ ជួយ​អោយ​អង់​គ្លេស​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​ពីរ​ពាន​រង្វាន់​ Six​ Nations​។​

គួ​បញ្ជាក់ផងដែរ​ថា​ក្នុង​ការ​ប្រកួត​ Six​ Nations ​កន្លង​មក​នេះ​បុរស​វ័យ​ 42​ ឆ្នាំ​រូប​នេះ​បាន​ដឹក​នាំ​អង់​គ្លេស​ឈ្នះ​ការ​ប្រកួត​ចំនួន​ 5 លើក ​ក្នុង​ចំណោម​ 6 ​ប្រកួត​។ ​លោក ​Stuart​ Lancaster​ នឹង​ដឹក​នាំ​ក្រុម​អង់​គ្លេស​រហូត​ដល់​ឆ្នាំ​ 2016​ បន្ទាប់​ពី​ លោក​ Martin​ Johnson​ បាន​លា​លែង​ពី​តំណែង​កាល​ពី​ខែ​វិច្ឆិកា​កន្លង​មក​ដោយ​សារ​ដឹក​នាំ​ក្រុម​ អង់​គ្លេស​មិន​បាន​ល្អ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​បាល់​ឱប​ពិភព​លោក​នៅ​ ប្រទេស​ញូហ្ស៊ី​ឡែន​៕​

ប្រែសម្រួលដោយ៖ បុរស​ដំណឹង

 

មតិយោបល់