អបអរសាទរ! ពិធីការិនី កែវ ចាន់និមល ទើបទម្លាយដំណឹងកំពុងពពោះកូនទី២
(ភ្នំពេញ)៖ ពិធីការិនីល្បីឈ្មោះ កែវ ចាន់និមល ទើបតែទម្លាយដំណឹងឲ្យមហាជននិងបងប្អូនរួមសិល្បៈបានដឹងថា អ្នកនាងកំពុងពពោះកូនទី២ ខណៈការ ទម្លាយឲ្យដឹងនេះ គឺក្នុងឪកាសខួបកំណើតអាយុ១១ឆ្នាំ របស់កូនស្រីទី១ របស់អ្នកនាង។ តាមរយៈបណ្តាញសង្គមអ្នកនឹង កែវ ចាន់និមល បានបង្ហោះវីដេអូមួយ ភ្ជាប់ជាមួយសារថា «គ្រប់យ៉ាងគឺដើម្បីទេពី ដំបូងប៉ាម៉ាក់គិតថា មានតែកូនម្នាក់គឺគ្រប់គ្រាន់ហើយសម្រាប់គ្រួសារយើង តែដោយសារកូនស្តាប់បង្គាប់…