ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ចាស់តោ បានថ្លែងអរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានសម្រេចអនុញ្ញាតឱ្យខ្លួន បានចិញ្ចឹមតោវិញ

 

ភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Qi Xiao ដែលគេដឹងថាជាម្ចាស់ចិញ្ចឹមតោបានលើកឡើងថ្លែងអរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានសម្រេចអនុញ្ញាតឱ្យខ្លួន បានចិញ្ចឹមតោវិញ បន្ទាប់ពីសមត្ថកិច្ចដកហូតយកទៅរក្សាទុកនៅសួនសត្វភ្នំតាម៉ៅមួយសប្តាហ៍។

ម្ចាស់គណនីបានលើកឡើងថា “ជាបឋមខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ ហើយក៏សូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផងដែរ នឹងពុកម៉ែបងប្អូនប្រជាជនកម្ពុជាទាំងអស់ដែលបានជួយនិងគាំទ្រដល់ “ហ៊ីម៉ា” របស់យើងខ្ញុំផងដែរ ធ្វើឱ្យខ្ញុំបាទរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងមានអារម្មណ៍កក់ក្តៅ ជាចុងក្រោយសុំជូនពរឱ្យកម្ពុជានឹងចិនជាមិត្តដែកថែបជារៀងរហូត”៕

មតិយោបល់