ដើម្បីចម្អិនសម្លការីសាច់មាន់ឲ្យឆ្ងាញ់ពិសា មាន់ដែលយកមកចម្អិន គួរតែហាន់ជាដុំធំៗទាំងឆ្អឹងព្រោះពេលចម្អិនសាច់មាន់ នឹងមិនរួញស្វិត។
ដំបូងត្រូវយកសាច់មាន់ដែលត្រៀមទុកយកទៅបំពងក្នុងប្រេងឆាតិចៗជាមុនសិនដើម្បីឲ្យសាច់មាន់ស្ងួត។រីឯខ្ទិះដូងមិនគួរកូរយូរពេកឡើយ ព្រោះបើឡើងប្រេងពេកមិនគួរទទួលទាន។
លក្ខណៈល្អរបស់សម្លការីសាច់មាន់ គឺទឹកការីត្រូវតែខាប់ខ្ទិះឡើងប្រេងបន្តិចបន្តួច មានពណ៏ក្រហម ឬឯសាច់មាន់ត្រូវផុយ និងទុយទើបពិសារ ជាមួយនឹងនំបុ័ង នំបញ្ចុក ជាដើម ៕
ដោយ៖ បុរសដំណឹង
មតិយោបល់